ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់មានការសង្ស័យលើឧបទ្ទវហេតុចិនជាន់មីននៅចំការមីនជាប់ព្រំដែនថៃ
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាលោក ហេង រតនា ថាការចោទប្រកាន់វាយប្រហារពីថៃលើកម្ពុជាករណីជនជាតិចិនជាន់មីននៅចំការមីននៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្កើតជាចម្ងល់ និងភស្ភុតាងមួយចំនួន។ លោកបាននឹកឃើញដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលថៃយកពលរដ្ឋខ្មែរមកចាក់ចោលនិងរុញច្រានពលរដ្ឋទាំងនោះឱ្យដើរចូលចម្ការមីន ដោយរម្លឹកពលរដ្ឋត្រូវតែចងចាំព្រឹត្តិការណ៍នេះ។

លើកឡើងលើហ្វេសបុកលោកនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ហេង រតនា បានលើកឡើងថាតំបន់ដែលចិនជាន់មីននោះតំបន់ចម្ការមីនតាំងពីឆ្នាំ១៩៨០ ដែលមានទំនប់ជីក លេណដ្ឋានទ័ព របងបន្លាលួស និងព្រៃក្រាស់ខាងភាគីកម្ពុជា ដែលជាចំនោទបញ្ហា និងភស្ភុតាងមួយចំនួនដែលគួរពិចារណា។
ដោយមិនចោទប្រកាន់ថាករណីនេះអាចត្រូវបានថៃឱ្យជនជាតិចិននេះដើរចូលចម្ការមីនខ្មែរ តែលោកបានរម្លឹកដល់ព្រឹត្តិការណ៍ដែលទាហានថៃដឹកជនភៀសខ្លួនកម្ពុជាមកទម្លាក់ចោលនៅជួរភ្នំដងរែក បង្ខំឱ្យដើរកាត់ចម្ការមីនមកកម្ពុជាវិញបណ្ដាលឱ្យមនុស្សស្លាប់ជាច្រើនកាលពីឆ្នាំ១៩៧៩។
លោកថា៖ «នេះជារឿងរ៉ាវប្រវត្តិសាស្ត្រត្រូវតែរំលឹកចងចាំនិងមិនអាចបំភ្លេចបាន»។

គួរឱ្យដឹងដែរថាជនជាតិចិនឈ្មោះ SHI JINGUI ត្រូវបានសារព័ត៌មានថៃចុះផ្សាយថាបានជាន់មីនផ្ទុះដាច់ជើងនៅម៉ោង៣និង២០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពេលដេលជនរូបនេះព្យាយាមឆ្លងដែនចេញពីកម្ពុជាទៅប្រទេសថៃដោទប្រកាន់កម្ពុជាថាមិនសហការដោះមីនតាមព្រំដែន។ ទោះជាយ៉ាងណាក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់ថាឈ្មោះខាងលើមិនមានក្នុងប្រព័ន្ធទិន្នន័យកត់ត្រារបស់អ្នកដំណើរចេញចូលកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទេ។
ក្រសួងការពារជាតិនៅថ្ងៃនេះក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយច្រានចោលការចោទប្រកាន់របស់ថៃ បញ្ជាក់ពីការប្ដេជ្ញាចិត្តចំពោះការងារការពារអាយុជីវិតពលរដ្ឋ និងកិច្ចសហការដោះមីនផងដែរ។ កម្ពុជាជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


