ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ស្រះចក ដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យ ការស្ថាបនាប្រព័ន្ធលូ ផ្លូវបេតុងថ្មីក្នុងមូលដ្ឋាន
អាជ្ញាធរមូលដ្ឋានសង្កាត់ស្រះចក ចុះត្រួតពិនិត្យមើលគម្រោងអភិវឌ្ឍន៍ធ្វើប្រព័ន្ធលូ និងចាក់បេតុងថ្មី ដែលជាគម្រោងរបស់សាលារាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានសង្កាត់ផងដែរ ។

ជាក់ស្តែងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី អិន សាផន ចៅសង្កាត់ស្រះចក បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យគម្រោងធ្វើប្រព័ន្ធលូ និង ចាក់បេតុង នៅផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកស្រី អ៉ី លី ជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានសម្តែងការសាទរទៅកាន់អាជ្ញាធរ ចំពោះការយកចិត្តទុកដាក់មកកាន់ពលរដ្ឋរស់នៅមូលដ្ឋានសង្កាត់ ដែលការផ្លាស់ប្ដូរប្រព័ន្ធលូ និងស្ថាបនាផ្លូវបេតុងនេះឡើងវិញ ជួយសម្រួលបន្ទុកជាច្រើន លែងមានក្លិនស្អុយចេញពីទឹកដក់លើផ្លូវ ធ្វើឲ្យប្រព័ន្ធលំហូរទឹកដំណើរការលឿនជាងមុន។ ជាពិសេសបានផ្លូវបេតុង ០១ ខ្សែថ្មីទៀតឡើងវិញ ស្រួលធ្វើដំណើរចេញចូលផ្ទះ និងទៅប្រកបការងារផងដែរ។


ជាមួយគ្នាផងដែរ លោកស្រី អិន សាផន ចៅសង្កាត់ស្រះចក បានប្រាប់កម្ពុជាថ្មីអោយដឹងថា គម្រោងអភិវឌ្ឍន៍នេះ ជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ដោយដាក់ប្រព័ន្ធលូប្រវែងជាង ២០០ម៉ែត្រ មានមុខកាត់១ម៉ែត្រ ចំណែកផ្លូវបេតុងមានប្រវែងជាង២០០ម៉ែត្រ ទទឹង៨ម៉ែត្រ ។

លោកស្រីបានបន្ថែមទៀតថា អាជ្ញាធរមូលដ្ឋានក៏បានសំណូមពរប្រជាពលរដ្ឋដែលរស់នៅអមសាងខាងផ្លូវ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ សូមមេត្តាយោគយល់ អធ្យាស្រ័យដល់ក្រុមការងារដែលកំពុងស្ថាបនាផ្លូវនេះ សូមចូលរួមសហការគ្នា ជាមួយក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍតែងតែមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


