ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ ចាត់វិធានការក្តៅរុះរើកាត់សំយាបរំលោភចិញ្ចើមផ្លូវ ៥៩៨ ផ្សារទំនប់
ក្រោយផុតថ្ងៃឱសានវាទអំពីសេចក្ដីជូនដំណឹង រុះរើ កាត់សំយាប នៅចំណុចផ្សារទំនប់ ៥៩៨ អាជ្ញាធរខណ្ឌឫស្សីកែវ បានចុះអនុវត្តវិធានការក្តៅ រុះរើកាត់ស្លាកយីហោ សំយាប ដែលអាជីវករ និងប្រជាពលរដ្ឋសាងសង់រំលោភចិញ្ចើមផ្លូវសាធារណៈ។



សកម្មភាពចុះរុះរើនេះកាលពីព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ នៅចំណុចផ្សារទំនប់ ហៅផ្សារ ងិន អាន ស្ថិតនៅមូលដ្ឋានសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ។



លោក គន់ សោភា ប្រធានការិយាល័យសាធារណៈខណ្ឌឫស្សីកែវ ដែលចូលរួមក្នុងសកម្មភាពខាងលើនេះ បានប្រាប់កម្ពុជាថ្មីថា មុននិងរដ្ឋបាលខណ្ឌឫស្សីកែវចាត់វិធានការក្តៅបែបនេះ អាជ្ញាធរទាំងថ្នាក់សង្កាត់ រហូតដល់ថ្នាក់ខណ្ឌ បានជូនសេចក្ដីជូនដំណឹង និងជម្រាបដោយផ្ទាល់មាត់ជាច្រើនលើកច្រើនសារួចមកហើយ។



លោក គន់ សោភា បានបន្តថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថ្មីៗ នេះ រដ្ឋបាលសង្កាត់ទួលសង្កែទី ១ ក៏បានចុះសំពះជម្រាបជូនម្តងទៀត ជាលើកចុងក្រោយ មុនអាជ្ញាធរចាត់វិធានការក្តៅនេះផងដែរ។



រដ្ឋបាលខណ្ឌឫស្សីកែវ ជឿជាក់ថា ប្រជាពលរដ្ឋ និងអាជីវករ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងអស់ នឹងចូលរួមសហការយ៉ាងសកម្ម ដើម្បីរក្សាសណ្ដាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានស្អាតល្អ។


គួរជម្រាបផងដែរថា សកម្មភាពខាងលើនេះ កម្លាំងអាជ្ញាធរខណ្ឌ បានចុះរុះរើ កាត់ស្លាកយីហោ កាត់សំយាប ដែលប្រជាពលរដ្ឋ និងអាជីវករ មិនព្រមចូលរួមសហការក្រោយជូនដំណឹងរបស់រដ្ឋបាលខណ្ឌជាច្រើនសា៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


