Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ចៅអធិការ​វត្ត​ ២ អង្គ​ ពាក់ព័ន្ធ​ករណី​បន្លំ​ឯកសណ្ឋាន​នគរបាល​ជាតិ

បានផុស

នៅ

​ព្រះចៅអធិការ​វត្តចំនួន​២​អង្គ ​បាន​បន្លំ​ខ្លួន​ជា​គ្រហស្ថ​បើករថយន្ត​ដោយមាន​កា​រស​ង្ស័យ​ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​បសេដ្ឋ ឃាត់ខ្លួន​រកឃើញ​មាន​ស្រា​បៀ មេអាប៉ោង និង​ក្លែងបន្លំ​ឯកសណ្ឋាន​ជា​នគរបាល​ពាក់​សិ​ក្ក័​៤​កន្លះ​ទៀតផង ។​

ព្រះចៅអធិការ​វត្ត​ទាំង២​អង្គដែល​ស្លៀកពាក់​ខោអាវ​ជា​គ្រហស្ថ ត្រូវ​ឃាត់ខ្លួន​នា​យប់​ថ្ងៃទី​១៧​ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១​និង​១០​នាទី ដោយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ ខណៈពេល​ចុះ​ពង្រឹងការអនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាលលេខ​៤៤ ស ស រ ចុះ​ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២១ ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​អនុ​វត្ត​ខាងលើ​ តប​តាម​សេចក្តីសម្រេច​លេខ​០៤៦/២១​សសរ ចុះ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ស្តីពីការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

ប្រភពពី​អាជ្ញាធរ​ស្រុក​បសេដ្ឋ បាន​ប្រាប់​ឱ្យដឹងថា គណៈបញ្ជាការ​ឯកភាព​ស្រុក​បាន​ឃាត់​រថយន្ត​សង្ស័យ២​គ្រឿង ដែល​កំពុងធ្វើដំណើរ​នៅ​ចំណុច​ស្ពាន​អង្គ​ដែក​កណ្តាល ស្ថិតក្នុង​ភូមិ​អង្គ​ដែក​កណ្តាល ឃុំ​ពោធិ​ម្រាល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បី​សួរនាំ​បាន​ប្រទះឃើញ​ព្រះសង្ឃ២​អង្គ គួរឲ្យសង្ស័យ កម្លាំង​សមត្ថកិច្ច​ក៏បាន​នាំទៅ​អធិការនគរបាល​ស្រុក​បសេដ្ឋ​ដើម្បី​សាកសួរ ។​

ប្រភព​បន្តថា ព្រះ​ស​ង្ឈទាំង២​អង្គ ទី​១- ព្រះនាម នួន ចិន្តា ព្រះជន្ម៣៩​ព្រះវស្សា ជា​ចៅអធិការ​វត្ត មុន្នី​សោ​ភ័​ណ្ឌ ស្ថិតនៅ​ឃុំ​ពោធ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ២-​ព្រះ​តេជគុណ ជឹ​ង ម៉េង​ហៀក ព្រះជន្ម៣៥ព្រះវស្សា ជា​ចៅអធិការ​វត្ត សែន​ឧ​ត្ត​ម ហៅ​វត្ត បឹង​សា​ឡាំ ស្ថិតនៅ​ឃុំ​ពោធិ​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។​

ក្រោយពី​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​បាន​ឆែក​ឃើញ​វត្ថុតាង​រួមមាន -​ស្រា​បៀរ​ចំនួន៥​កំប៉ុង​, តេ​ឡេ​បញ្ជា១ គ្រាប់​, ចាន​អាប៉ោង​មួយ​, មេអាប៉ោង​ចំនួន ០៤​គ្រាប់ ខោអាវ​ចំនួន ១០​កំ​ប្ល៉េ និង​ឯកសណ្ឋាន​នគរបាល​មួយឈុត​មាន​ស្លាក​ឈ្មោះ ពាក់​ស័​កិ្ត​៤​កន្លះ និង​មាន​អត្តលេខ​ត្រឹមត្រូវ ។

បច្ចុប្បន្ន​ព្រះសង្ឃ​ទាំងពីរ​អង្គ​បាន​ទៅ​ព្រះ​លេខា​មេគុណ​ខេត្ត ដើម្បី​ធ្វើតាម​វិន័យ​ព្រះពុទ្ធសាសនា និង​បន្ត​ទទួលទោស​តាម​និតិ​វិធី​ច្បាប់​រដ្ឋ​ផងដែរ​៕

អត្ថបទ ៖ ​ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម