ព័ត៌មានជាតិ
ស្វែងយល់ភូមិសាស្ត្រក្រុងក្រចេះជាប់ដងទន្លេមេគង្គ គោលដៅអភិវឌ្ឍតំបន់ភាគឦសាន
ភូមិសាស្រ្ត
ក្រុងក្រចេះ ជាក្រុងមួយក្នុងចំណោមស្រុក/ក្រុងទាំង ៧ នៃខេត្តក្រចេះ ដែលជាបណ្ដុំនៃសង្គមកិច្ច សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍន៍។ ក្រុងក្រចេះបែងចែកជា ៥ សង្កាត់ និងភូមិចំនួន ១៩ ភូមិ។ សង្កាត់ទាំង ៥ នៃក្រុងក្រចេះរួមមាន៖ សង្កាត់ក្រចេះ សង្កាត់អូរឫស្សី សង្កាត់ក្រគរ សង្កាត់រកាកណ្ដាល និងសង្កាត់កោះទ្រង់។
ក្រុងក្រចេះ មានទំហំផ្ទៃដីសរុប ៨៩,៨៨ គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ខាងជើង ខាងកើត និងខាងត្បូង ជាប់ជាមួយស្រុកចិត្របុរី និងខាងលិចជាប់នឹងទន្លេមេគង្គនឹងស្រុកព្រែកប្រសព្វ។

ប្រជាសាស្រ្ត
គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសរុបមានចំនួន ៣៤,២៨៤នាក់ ក្នុងនោះស្រី ១៧,៤៦៤នាក់ ស្មើនឹង ៨,៣៥៧គ្រួសារ។ គ្រួសាររស់នៅអចិន្ត្រៃយ៍មានចំនួន ៨,១១៨ គ្រួសារ គ្រួសាររស់នៅបណ្ដោះអាសន្នមានចំនួន ២៣៩ គ្រួសារ និងស្ដ្រីជាមេគ្រួសារមានចំនួន ៩៥០ គ្រួសារ កុមារអាយុក្រោម ៦ឆ្នាំ មានចំនួន ២,៦៣៤នាក់ ក្នុងនោះស្រី ១,០៧៧ នាក់ អាយុចាប់ពី ៦ឆ្នាំ ដល់ ១៨ឆ្នាំ ចំនួន ៨,៨៤៥នាក់ ក្នុងនោះស្រី ៤,៧៨៥ នាក់ និងអាយុ ១៨ ឆ្នាំឡើងទៅចំនួន ២២,៨០៥នាក់ ក្នុងនោះស្រី ១១,៦០៤នាក់ និងធ្វើចំណាកស្រុកក្នុងប្រទេស ៧១៧នាក់ និងស្រី ៣១៥នាក់ និងធ្វើចំណាកក្រៅប្រទេស ៣៣៥នាក់ ក្នុងនោះស្រី ២០៥នាក់។
ប្រជាពលរដ្ឋក្នុងក្រុងប្រមាណ ៦០,៧% ជាសេវាករ, ៣៧,៥% កសិករ និង ១,៨% ប្រកបមុខរបរសិប្បកម្ម។
ទំហំសេដ្ឋកិច្ចក្នុងខេត្ត
នៅក្នុងឆ្នាំ២០២៤ ខេត្តក្រចេះមានទំហំសេដ្ឋកិច្ច (GDP) សរុបមានចំនួន ៨៨៧ លានដុល្លាសហរដ្ឋអាមេរិក និងចំណូលសម្រាប់មនុស្សម្នាក់ (Per capita) មានចំនួន ១,៩៩៩ ដុល្លារ។ ប្រជាពលរដ្ឋភាគច្រើនមានជីវភាពបង្គួរ និងមធ្យម។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
បើតាមរបាយការណ៍ពីមន្ទីរសាធារណការ បណ្តាញផ្លូវគមនាគមន៍ក្នុងក្រុងក្រចេះមានប្រវែង ៨,៥២៣ ម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូ AC មានប្រវែង ៣,៧០៦ ម៉ែត្រ ផ្លូវក្រាល Concrete មានប្រវែង ៣,៤៧៧ ម៉ែត្រ និងផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១,៣៤០ ម៉ែត្រ។ ស្ពានបេតុងមានចំនួន ៣ កន្លែង រួមមាន៖ ស្ពានសរ ស្ពានអណ្តែងដូន និងស្ពានក្រគរ។
ផ្សារ
ផ្សាររដ្ឋធំៗក្នុងខេត្តមានចំនួន ២ កន្លែង គឺផ្សារសាមគ្គីក្រុងក្រចេះ និងផ្សារអូរឫស្សី។

វត្តអារាម
វត្តអារាមក្នុងក្រុងមានចំនួន ១២ វត្ត ក្នុងនោះវត្តដែលមានកេរ្តិ៍ឈ្មោះល្បីដូចជា៖ វត្តក្រគរ, វត្តហុងឡាំ, វត្តអូរឫស្សី និងវត្តរកាកណ្ដាល។
សាលារៀន
ក្រុងក្រចេះ មានអនុវិទ្យាល័យសរុបចំនួន ៧ កន្លែង វិទ្យាល័យ ៣ កន្លែង និងសាកលវិទ្យល័យមួយកន្លែង។ ក្នុងនោះរួមមាន៖ អនុវិទ្យាល័យកោះទ្រង់, អនុវិទ្យាល័យនិងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ, អនុវិទ្យាល័យនិងវិទ្យាល័យព្រះមហាក្សត្រីយានី កុសុមៈ, អនុវិទ្យាល័យនិងវិទ្យាល័យ ខូវ ប៊ុនស៊ុន, អនុវិទ្យាល័យ កាប៉ូ, អនុវិទ្យាល័យរកាកណ្ដាល, អនុវិទ្យាល័យក្រគរ និងសាកលវិទ្យាល័យក្រចេះ។
សេវាស្នាក់នៅ
ក្រុងក្រចេះមានសណ្ឋាគារ ១២ កន្លែង រួមមាន៖ លីជឺ, ហ៊រ ប៊ុន្នី, មេគង្គដូលហ្វីន, ឧត្តមសម្បត្តិ៍, ឡាក់ឡាយវើ, ឆ្នេរ, មហាឧត្តម, រីវើល៍ដូហ្វី, មុំប្រជាប្រិយ, ផ្សោត, សន្តិភាព និងសណ្ឋាគារជ័យសម្បត្តិ៍។ ផ្ទះសំណាក់ ១៩ កន្លែង ភោជនីយដ្ឋាន និងអាហារដ្ឋានសរុប ៤៤ កន្លែង ខារ៉ាអូខេ ៦ កន្លែង និងម៉ាស្សា ១០ កន្លែង។

គោលដៅទេសចរណ៍ក្នុងក្រុង
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ តំបន់អេកូទេសចរណ៍កោះទ្រង់, វិហារបុរាណ ផ្ទះបុរាណសសរ ១០០ នៅរកាកណ្ដាល សំណង់សម័យបារាំង និងទេសភាពថ្ងៃលិចនៅមាត់ទន្លេមេគង្គ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


