ព័ត៌មានជាតិ
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ទទួលបានអំបុក១៥តោន ដើម្បីយកទៅប្រគល់ជូនកងទ័ពជួរមុខដែលកំពុងវាយទ័ពឈ្លានពាន
អ្នកឧកញ៉ា សុខ សុភាព នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងាររៀបចំអំបុកចំនួន ១៥តោន ប្រគល់ជូនក្រុមការងារគណបក្សប្រជាជនកម្ពុជា សម្រាប់បន្តនាំយកទៅចែកជូនដល់វីរកងទ័ពជួរមុខដែលកំពុងច្បាំងតទល់ការពារទឹកដី ប្រឆាំងការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។

សកម្មភាពនេះកើតឡើងស្របតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់ កាលពីថ្ងៃទី១០ ខែធ្នូ ដែលអំពាវនាវឱ្យមហាគ្រួសារខ្មែរដាល់អំបុក ឬទិញអំបុកជូនជនភៀសសឹក និងកងទ័ព «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» ព្រោះយោធាថៃបានឈ្លានពាន និងបានបើកការវាយប្រហារលើកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ មក។
ក្នុងពេលរៀបចំវេចខ្ចប់អំំបុក អ្នកឧកញ៉ា សុខ សុភាព ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនដែលទំនេរពីការងារសូមចូលរួមកម្មវិធីដាល់អំបុកនេះឱ្យបានកាន់តែច្រើន។

អំបុកចំនួន ១៥តោន របស់អ្នកឧកញ៉ា សុខ សុភាព បន្ថែមពីអំណោយប្រគល់ ក្រុមការយុវជនគណបក្សថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមរៀបចំបែងចែក ជូនកងទ័ពជួរមុខកម្ពុជា និងប្រជាពលរដ្ឋជនភៀសសឹក ទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីក្រុមទាហានថៃ បានបាញ់ផ្លោងចូលឈ្លានពានបូរណភាពទឹកដីកម្ពុជា។ អំណោយបន្ថែមរួមមានអង្ករ ចំនួន ១៥តោន, ភេសជ្ជៈ ចំនួន ១,៥០០កេស។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ បង្ហាញមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសថៃ។
តាមសម្ដេចធិបតី នាយករដ្ឋមន្រ្តី ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

សម្ដេច ហ៊ុន ម៉ាណែត សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


