ព័ត៌មានជាតិ
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា៖ ឆ្នាំ២០២៥ ថៃប្រើលេសឈ្លានពានកម្ពុជាស្រដៀងការឈ្លានពានកម្ពុជាកាលពីឆ្នាំ ១៩៤១
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាបានថ្លែងថា នៅឆ្នាំ ២០២៥ ការចោទប្រកាន់របស់ថៃថាទាហានកម្ពុជាបាញ់ឆ្លងព្រំដែន គេកំពុងប្រើម្ដងទៀតជាលេសឈ្លានពានប្រទេសកម្ពុជា។ ការអះអាងស្រដៀងគ្នានេះ ក៏ធ្លាប់ជាមូលដ្ឋាននៃការឈ្លានពានកម្ពុជារបស់ថៃនៅឆ្នាំ ១៩៤១ ដែរ។ នៅឆ្នាំ ១៩៤១ ប្រទេសថៃបានឈ្លានពានប្រទេសកម្ពុជា ហើយបន្ទាប់មកបានប្រកាសសង្គ្រាមលើសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
លោកថា នៅពេលនោះដូចជាឥឡូវនេះ សកម្មភាពយោធារបស់ថៃមានគោលបំណងបញ្ចូលទឹកដីកម្ពុជាឲ្យទៅជាផ្នែកមួយរបស់ខ្លួន។

លោកបានរំលេចហេតុការណ៍ប្រវត្តិសាស្រ្តអំពីអំពើប្រល័យពូជសាសន៍របស់ជប៉ុននៅប្រទេសចិន រួមទាំងសម្លាប់រង្គាលនៅណានជីងឆ្នាំ ១៩៣៧ ដែលបានសម្លាប់ប្រហែល ២០០,០០០ នាក់ (ពលរដ្ឋស៊ីវិល និងអ្នកទោសសង្គ្រាម) ក៏ដោយ ក៏ថៃនៅតែចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយជប៉ុននៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៤០។
កិច្ចព្រមព្រៀងនេះបានបង្កើតមូលដ្ឋានឲ្យជប៉ុនបន្តកាន់កាប់ឥណ្ឌូចិនបារាំង និងម៉ាឡាយ៉ាអង់គ្លេស។ បន្ទាប់ពីអនុម័តសន្ធិសញ្ញានេះ ថៃបានឈ្លានពានកម្ពុជានិងឡាវនៅខែមករា ឆ្នាំ ១៩៤១ ដោយអះអាងថាកងកម្លាំងអាណានិគមបារាំងនៅកម្ពុជាបានបាញ់ឆ្លងព្រំដែនចូលក្រុងអារ៉ាញប្រទេស (Aranyaprathet) នៃប្រទេសថៃ។ តាមពិតទៅថៃបានត្រៀមរៀបចំសម្រាប់ការឈ្លានពានអស់រយៈពេលជាច្រើនខែ។ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ ថៃបានបង្ខំយក (បញ្ចូល) ខេត្តភាគជើងនៃកម្ពុជា និងទឹកដីភាគលិចរបស់ឡាវ។

នៅខែធ្នូ ឆ្នាំ ១៩៤១ ថៃនិងជប៉ុនបានចុះកិច្ចព្រមព្រៀងបន្ថែមមួយទៀតសម្រាប់ការគាំទ្រយោធារួមគ្នា ដោយជប៉ុនបានគាំទ្រយ៉ាងច្បាស់លាស់ចំពោះការអះអាងទឹកដីរបស់ថៃ រួមទាំងតំបន់ដែលបានបញ្ចូលពីកម្ពុជា ឡាវ ម៉ាឡាយ៉ា និងភូមា (Burma)។ កិច្ចព្រមព្រៀងនេះបានធានាតួនាទីរបស់ថៃជាមជ្ឈមណ្ឌលផ្គត់ផ្គង់ និងជាទីតាំងសម្រាប់ការរៀបចំកម្លាំង (staging ground) សម្រាប់ការឈ្នះគ្រប់គ្រងរបស់ជប៉ុនលើម៉ាឡាយ៉ាអង់គ្លេស និងភូមា ក្នុងឆ្នាំ ១៩៤១ ដល់ ១៩៤២។
នៅខែកក្កដា ឆ្នាំ ១៩៤៣ ជប៉ុនបានផ្តល់រង្វាន់ដល់ថៃសម្រាប់ការសហការដោយផ្ទេរខេត្តចំនួនប្រាំមួយពីម៉ាឡាយ៉ាអង់គ្លេស និងភូមា ឲ្យទៅថៃ។ ក្នុងអំឡុងពេលនេះ ថៃបានសម្របសម្រួល និងទទួលផលប្រយោជន៍យ៉ាងច្បាស់ពីការប្រើប្រាស់ពលកម្មបង្ខំរបស់ជប៉ុន ដើម្បីសាងសង់ផ្លូវដែកភូមា (Burma Railway) ដែលភ្ជាប់ពីបាងកកទៅយ៉ាងហ្គូន (Yangon)។ ក្នុងចំណោមពលកម្មដែលត្រូវបានបង្ខំមានអ្នកទោសសង្គ្រាមអង់គ្លេស ៣០,១៣១ នាក់ និងអាមេរិក ៦៨៦ នាក់។ ក្នុងចំណោមពួកគេ អង់គ្លេស ៦,៩០៤ នាក់ និងអាមេរិក ១៣១ នាក់ បានស្លាប់ដោយសារលក្ខខណ្ឌការងារដ៏សាហាវឃោរឃៅ។
បន្ទាប់ពីជ័យជម្នះរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ ថៃត្រូវបានបង្ខំឲ្យលះបង់ទឹកដីទាំងអស់ដែលខ្លួនបានបញ្ចូលនៅកម្ពុជា ឡាវ ម៉ាឡាយ៉ា និងភូមា។ ចក្រភពអង់គ្លេសដំបូងបានស្វែងរកវិធានការផ្តន្ទាទោស រួមទាំងការកាន់កាប់ថៃយូរអង្វែង។¹ ទោះយ៉ាងណា សហរដ្ឋអាមេរិកបានប្រឆាំងនឹងការដាក់ទណ្ឌកម្មក្រោយសង្គ្រាមយ៉ាងតឹងរ៉ឹង ដោយអះអាងថាការទាមទារដ៏ខ្លាំងក្លានឹងធ្វើឲ្យថៃ និងតំបន់មិនស្ថិរភាព។ ដោយហេតុនេះ ថៃបានប្រឈមនឹងការទទួលខុសត្រូវតិចតួចប៉ុណ្ណោះចំពោះអំពើឈ្លានពានទឹកដីក្នុងសម័យសង្គ្រាម។
ឥឡូវនេះ នៅឆ្នាំ ២០២៥ ថៃកំពុងឈ្លានពានប្រទេសកម្ពុជាម្ដងទៀត។ លោកបន្ថែម៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


