ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍ស្នើក្រុមចម្រៀងកូរ៉េមួយជួយបង្ហាញពីរឿងល្អៗនៅកម្ពុជាដល់ប្រជាជនកូរ៉េខាងត្បូង
រដ្ឋមន្ត្រីទេសចរណ៍លោក ហួត ហាក់ បានស្នើដល់ក្រុមចម្រៀងបុរសនៃប្រទេសកូរ៉េខាងត្បូង N-CHIVE ឱ្យជួយផ្សព្វផ្សាយពីសភាពការណ៍ពិត និងរឿងល្អនៅកម្ពុជាទៅដល់ប្រជាជនកូរ៉េ និងពិភពលោក ក្នុងពេលដែលក្រុមចម្រៀងនេះបានមកកម្ពុជា និងគ្រោងរៀបចំតន្រ្តីទេសចរណ៍មួយផងដែរនោះ។

ក្នុងជំនួបកាលពីថ្ងៃទី២៦ ខែធ្នូ នៅទីស្ដីការក្រសួងទេសចរណ៍ លោក ហួត ហាក់ បានលើកឡើងដោយបានគាំទ្រចំពោះគម្រោងរៀបចំតន្ត្រីទេសចរណ៍របស់ក្រុម N-CHIVE នៅកម្ពុជា ដោយថាការនេះនឹងធ្វើឱ្យពួកគេបានស្វែងយល់ច្បាស់ និងទុកចិត្តលើស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវិនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកក៏ស្នើសុំដល់ក្រុមតន្ត្រីកូរ៉េនេះ ជួយផ្សព្វផ្សាយពីសភាពការណ៍សន្តិសុខ សុខសុវត្ថិភាព សកម្មភាពសង្គមជាប្រក្រតី សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់របស់ប្រជាជនកម្ពុជាដល់ប្រជាជនកូរ៉េ និងពិភពលោកផងដែរ។

តំណាងក្រុមហ៊ុន K’VE Entertainment ដែលដឹកនាំក្រុម N-CHIVE លោកស្រី Na Yunjung បានបញ្ជាក់ថាការរៀបចំតន្ត្រីទេសចរណ៍របស់ក្រុមហ៊ុនលោកស្រីគឺចង់ចែករំលែកនូវក្ដីស្រលាញ់ និងសាមគ្គីភាពពីប្រជាជនកូរ៉េនៅកម្ពុជា និងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជាទៅដល់ប្រជាជនកូរ៉េ និងពិភពលោកទាំងមូល ព្រមទាំងការចូលរូមជំរុញវិស័យទេសចរណ៍របស់កម្ពុជាតាមរយៈសិល្បៈតន្រ្តី។
លោកស្រីថាមូលហេតុរបស់ខ្លួនដែលជ្រើសរើសមកប្រទេសកម្ពុជា គឺដោយសារតែមានទំនុកចិត្តលើការផ្តល់នូវសុខសុវត្ថិភាព និងសន្តិសុខដល់ភ្ញៀវទេសចរអន្តរជាតិដោយរាជរដ្ឋាភិបាលកម្ពជា ព្រមទាំងបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ពិសេសគឺសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ភាពរស់រវើក និងទាក់ទាញនៃគោលដៅទេសចរណ៍កម្ពុជានីមួយៗ ដែលសមាជិកក្រុមបានទទួលនូវបទពិសោធដ៏ល្អ និងមិនអាចបំភ្លេច ក្នុងដំណើរសម្តែងរបស់ខ្លួននាឆ្នាំកន្លងមក។

ប្រទេសកូរ៉េបានដាក់តំបន់ខ្លះនៃកម្ពុជាជាតំបន់ហាមប្រាប់កម្រិតខ្ពស់សម្រាប់ជនជាតិកូរ៉េមកទេសចរណ៍បន្ទាប់ពីរឿងរ៉ាវនៃការស្លាប់របស់និស្សិតកូរ៉េខាងត្បូងម្នាក់ដោយសារអំពើឆបោកតាមអនឡាញ នៅបូកគោ ខេត្តកំពតត្រូវបានផ្សព្វផ្សាយយ៉ាងផុលផុសកាលពីខែតុលាកន្លងទៅ។ ប្រធានាធិបតីកូរ៉េលោក Lee Jae Myung បានជួបជាមួយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧ ខែតុលា ដោយនៅពេលនោះភាគីទាំងពីរបានសម្រេចឱ្យមានការបង្កើតក្រុមការងារចម្រុះកម្ពុជា-កូរ៉េមួយ ដើម្បីប្រឆាំងបទល្មើសឆបោកអនឡាញ ហើយក្រុមការងារនេះនឹងចាប់ផ្ដើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


