Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់វីរកងទ័ព និងពលរដ្ឋកម្ពុជាទូទាំងប្រទេស

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ធ្វើការ​បួងសួង​សុំ​សេចក្តី​សុខ សេចក្តីចម្រើន​ ជូន​ដល់​ប្រជាពលរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃអាទិត្យ ១​រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹងថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​សូម​គោរព​ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស សូមឱ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់​ក្រុមគ្រួសារ និង​តាម​ជួយ​ប្រោះព្រំ​ពរជ័យ​ដល់​វីរ​កងទ័ព​ដ៏​អង់អាច​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​ពី​ខ្មាំងសត្រូវ ពិសេស​ក៏បាន​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វបុរស កសាង​ប្រាសាទ វីរ​កងទ័ព​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ និង​ការពារ​បូរណភាព​ទឹកដី​កម្ពុជា និង​សូម​មាន​សុខសន្តិភាព​ជានិច្ចនិរន្តរ៍ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​គ្រប់​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។

បន្ទាប់មកទៀត សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​អញ្ជើញ​ទស្សនា​គំនូរ «​សិល្បៈ​ដើម្បី​សន្តិភាព​-Art for Peace» ដែល​គូរ​ដោយវិចិត្រករជាង ៥០ នាក់ មកពីខេត្តផ្សេងៗ​ គ្នា នៃប្រទេសកម្ពុជា បានរួមគ្នារចនាគំនូរខ្នាតយក្សមួយផ្ទាំងចំកណ្តាលក្រុងសៀមរាប មានប្រវែង ៣០ ម៉ែត្រ និង ទទឹង ៥ ម៉ែត្រ​។ គំនូរនេះ រៀបរាប់ពីទុក្ខលំបាករបស់ប្រជាជនខ្មែររងគ្រោះដោយសារសង្គ្រាម បង្ហាញពី​ការ​បាត់បង់សមាជិកក្រុមគ្រួសារភៀសសឹក ធ្វើឱ្យក្មេងៗ មិនបានរៀនសូត្រ។ ក្រៅពីនេះ មន្ទីរពេទ្យ , វត្តអារាម , សាលារៀនមួយចំនួន ត្រូវបានបំផ្លិចបំផ្លាញ​ដោយសារសង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​ជិតខាង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម