ព័ត៌មានជាតិ
ខេត្តក្រចេះដាំដុះដំណាំស្រូវសម្រេចបាន ៧៨ ១៣៧ ហិកតា ស្មើ ១០៤,១៨% កើនជាងឆ្នាំមុន
ការងារបង្កបង្កើនផលដំណាំស្រូវនៅក្នុងឆ្នាំ២០២៥ ខេត្តក្រចេះសម្រេចបានប្រមាណជា ៧៨ ១៣៧ហិកតា ស្មើនឹង ១០៤,១៨% នៃផែនការ ៧៥ ០០០ហិកតា ខណៈបរិមាណទិន្នផលទទួលបានសរុបចំនួន ២៤៩ ៣២៦ តោន ច្រើនជាងឆ្នាំមុនចំនួន ១១ ០៩២ តោន។
នេះយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារបង្កបង្កើនផលដំណាំកសិកម្មប្រចាំឆ្នាំ ២០២៥ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។
ការបង្កបង្កើនផលស្រូវវស្សាអនុវត្តលើផ្ទៃដីចំនួន ៦១ ៧០១ ហិកតា ស្មើនឹង ១០៥,៥% នៃផែនការ ៥៨ ៥៧០ ហិកតា។ ស្រូវរដូវប្រាំងអនុវត្តបានចំនួន ១៦ ៤៣៦ ហិកតា ស្មើនឹង ១០០,០៣% នៃផែនការ ១៦ ៤៣០ ហិកតា។
ប្រភពពីមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា តាមរយៈការវាយតម្លៃតុល្យភាពស្បៀងប្រចាំឆ្នាំ ២០២៥ តម្រូវការការស្បៀងក្នុងខេត្តគិតជាអង្ករមានចំនួន ៦៤ ៤៤៨តោន ច្រើនជាងឆ្នាំមុនចំនួន ៤៨០ តោន។


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


