Connect with us

ព័ត៌មានជាតិ

បន្ទាន់! អ្នកណាខ្លះបានទៅផ្សារប៉េសេ ព្រោះរកឃើញអ្នកជំងឺកូវីដ

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែមេសានេះ បានប្រកាសឱ្យអាជីវករ និងប្រជាពលរដ្ឋដែលបានទៅផ្សារ ប៉េសេ ធ្វើចត្តាឡីស័ក និងតាមដានសុខភាពរយៈពេល១៤ថ្ងៃ។

អនុគណៈកម្មការបាន ប្រាប់មូលហេតុនៃស្នើខាងលើនេះដោយសារ មានអ្នកជំងឺកូវីដ១៩ បានទៅផ្សារប៉េសេ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុដូចនេះ អនុគណៈកម្មការសូមឱ្យអ្នកបានទៅផ្សារដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

ជាមួយគ្នានេះ​ អនុគណៈកម្មការក៏អំពាវនាវដល់ប្រជាពលរដ្ឋឱ្យពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​។

គួរបញ្ជាក់ថា​ ផ្សារ ប៉េសេ មានទីតាំងស្ថិតនៅលើផ្លូវលេខ ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម