ព័ត៌មានជាតិ
លោក ហេង សួរ ជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី នឹងជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដារការងារ
លោក ហេង សួរ ជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី នឹងជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារការងារ។

ការជឿជាក់នេះ ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលី បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្ដីពី «សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្ដូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់ និងការហ្វឹកហាត់ការងារ» កាលពីព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ នាទីស្ដីការក្រសួង។

នាឱកាសនោះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ដែលជាយន្តការមួយក្នុងការកសាងមូលធនមនុស្សឲ្យមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ប្រកបដោយស្តង់ដារ និងមនសិការវិជ្ជាជីវៈបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការវិវត្តន៍យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថលសកល។

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា កិច្ចសហការនេះ ជាការបង្ហាញនូវទំនាក់ទំនងល្អ រវាងកម្ពុជា និងអូស្ត្រាលី ហើយក៏ជាការបើកទំព័រថ្មីប្រកបដោយអត្ថន័យក្នុងប្រវត្តិសាស្ត្រលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ផងដែរ។

លោក ហេង សួរ ជឿជាក់យ៉ាងមុតមាំថា «តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជា អាចជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារការងារ ដែលអាចឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មក្រៅប្រទេស ទាំងពេលបច្ចុប្បន្ន និងអនាគតផងដែរ»។

គួរជម្រាបថា គោលបំណងដ៏សំខាន់ នៃ MOU ខាងលើនេះ ដើម្បីបង្កើតកិច្ចសហការលើការបណ្ដុះបណ្ដាលសិស្សហាត់ការ និងការអនុវត្តការងារជាក់ស្ដែងតាមស្តង់ដារអូស្ត្រាលី។ នេះជាក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការដ៏មានអត្ថប្រយោជន៍ សំដៅលើការសហការគ្នានៅក្នុង (១) ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិស្សហាត់ការ និងកម្មវិធីហាត់ការងារ (២) ការបញ្ជូន និងការទទួលសិស្ស និងអ្នកហ្វឹកហាត់ សម្រាប់ការផ្លាស់ប្ដូរជំនាញ ការសិក្សាសិស្សហាត់ការ និងការហាត់ការងារ នៅប្រទេសអូស្ត្រាលី និង (៣) ការលើកកម្ពស់ និងការសម្របសម្រួលបណ្ដាញ និងភាពជាដៃគូ រវាងស្ថាប័នបណ្ដុះបណ្ដាល។

កិច្ចសហការនេះ នឹងបើកផ្លូវឲ្យមានកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្ដូរផងដែរ ដែលផ្តល់ឱកាសដល់សិក្ខាកាមកម្ពុជា គ្រូបណ្ដុះបណ្ដាល TVET និងសិស្ស-និស្សិត ចូលរួមក្នុងការសិក្សា និងវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី និងរយៈពេលវែង ដែលជួយលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ និងការផ្ទេរជំនាញផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


