Connect with us

ព័ត៌មានជាតិ

អាជីវករលក់ដូរនៅអមសងខាងផ្លូវ១៨២ ចូលរួមសហការជាមួយ អាជ្ញាធរដើម្បីរំដោះចិញ្ចើមផ្លូវថ្មើរជើង

បានផុស

នៅ

ការលក់ដូរ ឬ តាំងសម្ភារៈលក់ លើចិញ្ចើមកំណាត់ផ្លូវលេខ១៨២ អាជីវករបានសហការ ជាមួយអាជ្ញាធរ ដោយមិនមានតាំងលក់សម្ភារៈផ្សេងៗ ល្មើសពីការកំណត់របស់រដ្ឋបាលខណ្ឌ បានរៀបចំជូននោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងអាជ្ញាធរចម្រុះខណ្ឌ៧មករា បន្តការចុះរៀបចំសណ្តាប់ធ្នាប់ នៅលើផ្លូវលេខ១៨២ ( ផ្លូវឧកញ៉ាទេពផន ) កែងផ្លូវលេខ១៦១ ដល់មហាវិថីព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ពាក់ព័ន្ធចំនួន០៤ រួមមានសង្កាត់អូរឬស្សី១ , អូរឬស្សី២ , អូរឬស្សី៤  និងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអោយដឹងថា ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា តែងតែគិតគូរជានិច្ចជាកាលលើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាដល់របៀបរៀបរយ និងសោភ័ណ្ឌភាពល្អក្នុងទីក្រុង និង បន្ទាប់ពីមានការចុះរៀបចំសណ្តាប់ធ្នាប់ កាលពីប៉ុន្មានថ្ងៃកន្លងទៅ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានបន្តអនុវត្តន៍ចុះត្រួតពិនិត្យលើអាជីវករ ដែលលក់ដូរប្រកបអាជីវកម្ម តាមកំណាត់ផ្លូវលេខ ១៨២ ដោយអាជីវករបានចូលរួមសហការលើការរៀបចំទំនិញ ឬសម្ភារៈលក់ដូរ តាមកាតកំណត់របស់អាជ្ញាធរ ដែលធ្លាប់បានណែនាំ។

ជាចុងក្រោយ អភិបាលខណ្ឌ៧មករា បានអំពាវនាវ ដល់អាជីវករទាំងអស់ ក្នុងមូលដ្ឋានខណ្ឌ៧មករា ជួយបន្តសហការបែបនេះតរៀងទៅ ដើម្បីរំដោះចិញ្ចើមផ្លូវ លើកសោភ័ណ្ឌភាពដងផ្លូវផងដែរ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម