ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិ បញ្ជាឲ្យអាជ្ញាធរខេត្តកោះកុង តាមដានក្រុមជនបរទេសដែលកំពុងប្ដូររូបភាពឈប់ជួលអគារធំៗ មកជួលផ្ទះពលរដ្ឋធ្វើអាជីវកម្មអនឡាញ
លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានបញ្ជាដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តតាមដានឱ្យបានដិតដល់ចំពោះសកម្មភាពក្រុមជនបរទេសទាំងឡាយដែលកំពុងប្ដូររូបភាពលែងជួលអគារធំៗ និងសណ្ឋាគារ ផ្ទះសំណាក់ បង្វែរមកជួលផ្ទះពលរដ្ឋ ដើម្បីធ្វើអាជីវកម្មអនឡាញ។

ការបញ្ជាបែបនេះរបស់លោក ទៀ សីហា បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។

លោក ទៀ សីហា មើលឃើញថា រាល់សកម្មភាពប្រមូលផ្តុំរបស់ជនបរទេសនៅខេត្តកោះកុង ហាក់រាយប៉ាយច្រើនមិនដូចមុនទេ ខណៈរាជរដ្ឋាភិបាលមានវិធានការម៉ឺងម៉ាត់លើការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ពង្រឹងការតាមដាន និងទប់ស្កាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ ដូច្នេះអគារធំៗ សណ្ឋាគារ និងផ្ទះសំណាក់ លែងមានមនុស្សជួលរស់នៅធ្វើការច្រើន ដោយពួកគេបែរទិសដៅទៅជួលផ្ទះពលរដ្ឋដើម្បីរស់នៅ និងធ្វើអាជីវកម្មអនឡាញ។ ក្រៅពីនេះលោក ទៀ សីហា ក៏ជំរុញការអភិវឌ្ឍខេត្តកោះកុង លើវិធានការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ស្របពេលស្ថានភាពព្រំដែនធូរស្រាល ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចចំណូលជីវភាពជូនពលរដ្ឋ។

លោកស្រី ឈី វ៉ា អភិបាលនៃគណអភិបាលខេត្តកោះកុង បានឲ្យដឹងថា ខេត្តកោះកុងបានអនុវត្តនូវបទបញ្ជាជាច្រើនលើវិធានការទប់ស្កាត់ និងបង្រ្កាបទីតាំងប្រមូលផ្តុំខុសច្បាប់ ស្រង់ស្ថិតិអគារសំណង់ សណ្ឋាគារផ្ទះសំណាក់ ដែលជាមុខសញ្ញាលួចលាក់ធ្វើអាជីវកម្មល្បែងអនឡាញដែលមានមូលដ្ឋាននៅស្រុកមណ្ឌលសីមា និងស្រុកគិរីសាគរ ព្រមទាំងក្រុងស្រុកគោលដៅផ្សេងទៀត៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


