ព័ត៌មានជាតិ
កម្ពុជានឹងបើកកម្មវិធីប្រកួតប្រជែងពានរង្វាន់ឧស្សាហកម្មបៃតងសម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្មក្នុងស្រុក
ជាឱកាសល្អសម្រាប់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់នៅក្នុងស្រុក ក្នុងការចូលរួមប្រកួតប្រជែងកម្មវិធី «ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៦» ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២៦ខាងមុខ។

គោលបំណងនៃការរៀបចំកម្មវិធី «ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា» នេះ ត្រូវបានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ជាក់ថា គឺដើម្បីជាការទទួលស្គាល់ លើកទឹកចិត្ត និងផ្តល់រង្វាន់ដល់កិច្ចខិតខំប្រឹងប្រែងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងបច្ចេកវិទ្យាថ្មីៗ ឈានទៅរកការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព និងរួមចំណែកដល់ការកាត់បន្ថយ និងបន្សំទៅនឹងការប្រែប្រួលអាកាសធាតុតាមវិស័យ។

បើតាមក្រសួងឧស្សាហកម្ម អត្ថប្រយោជន៍ដែលទទួលបានពីការចូលរួមកម្មវិធីនេះ រួមមានការទទួលបានពានរង្វាន់ថ្នាក់ជាតិ (មាស ប្រាក់ សំរឹទ្ធ) សក្ខីបត្រមាន ទឹកប្រាក់សម្រាប់ទូទាត់សេវាសាធារណៈរបស់ក្រសួង វិញ្ញាបនបត្រជ័យលាភី ការផ្សព្វផ្សាយជាសាធារណៈ និងកេរ្តិ៍ឈ្មោះ ជាគំរូដល់រោងចក្រ សហគ្រាស និងសិប្បកម្មផ្សេងទៀត។
សម្រាប់ការប្រកួតប្រជែង នឹងត្រូវបែងចែកជា៣ក្រុម៖ ១) រោងចក្រធុនធំ ២) សហគ្រាសធុនតូច និងមធ្យម (SMEs) និង៣) ធុរៈកិច្ចបង្កើតថ្មី (Start-up) ហើយអនុវិស័យដែលអាចចូលរួមបាន គឺមាន កាត់ដេរ វាយនភ័ណ្ឌ ផលិតផលសម្រាប់ធ្វើដំណើរ ឬម្ហូបអាហារ និងភេសជ្ជៈ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


