ព័ត៌មានជាតិ
អាជ្ញាធរស្រុកសំរោង ជួសជុលផ្លូវលំ សម្រេចបាន៤៥គីឡូម៉ែត្រហើយ
ផ្លូវលំតាមបណ្តាភូមិនានាជាច្រើនខ្សែ ក្នុងមូលដ្ឋានស្រុកសំរោង ដែលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងប្រវែង ៥០គីឡូម៉ែត្រ ហើយបើគិតមកដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ បានធ្វើការជួសជុលកែលម្អសម្រេចប្រមាណ ៤៥គីឡូម៉ែត្រហើយ នេះបើតាមអាជ្ញាធរស្រុកប្រាប់ឲ្យដឹង។

ក្រោយពីទឹកស្រកអស់ទៅវិញ អាជ្ញាធរស្រុកសំរោង បានធ្វើការកៀរគររកសប្បុរសជននានា មានដូចជា ក្រុមការងារ អាជ្ញាធរគ្រប់ ភូមិ ឃុំ ស្រុក ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ បានចូលរួមចំណែកជួយឧបត្ថម្ភថវិកា ដើម្បីធ្វើការជួសជុលកែសម្រួលផ្លូវលំដែលខូចខាតទាំងនោះ ឲ្យបានល្អប្រសើរ សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ។ រដ្ឋបាលស្រុកបានស្ថាបនាផ្លូវ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ដោយប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ដោយ ១គីឡូម៉ែត្រ ត្រូវចំណាយទឹកប្រាក់ ១លានរៀល។ ក្រុមការងារជំនាញ នឹងខិតខំប្រឹងប្រែងបន្តទៀត អាចនឹងបញ្ចប់ត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ មកដល់ថ្ងៃនេះ អាជ្ញាធរស្រុកសំរោងបានជួសជុលផ្លូវលំនោះជិតរួចរាល់ហើយ នៅសល់៥គីឡូម៉ែត្រទៀតប៉ុណ្ណោះ៕




អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ ស្នែងគោ ក្របី ត្រូវបានកែច្នៃជាគ្រឿង លម្អ ទទួលប្រាក់ចំណូលសមរម្យ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី