Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​​ធំៗ ៧ ខ្សែ​ប្រវែង​ជាង ៤៩១ គីឡូម៉ែត្រ​​​បញ្ចប់​ការ​សាងសង់​ទាំងស្រុង ​រង់ចាំ​សម្ពោធ​ជា​ផ្លូវការ

បានផុស

នៅ

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៧ ខ្សែ​ ដែល​មាន​ប្រវែង ៤៩១,៩៦ គីឡូម៉ែត្រ​បាន​បញ្ចប់​ការ​សាងសង់​នៅ​​ក្នុង​ឆ្នាំ ២០២៥ និង​រង់ចាំ​ថ្ងៃ​ដាក់​សម្ពោធ​ជា​ផ្លូវការ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៧ ខ្សែ​ ​សាងសង់​ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន​ដៃគូ​អភិវឌ្ឍន៍​ក្នុង​នោះ​​រួមមាន ១)ផ្លូវជាតិលេខ១០ (វាលវែង-សំឡូត-ខេត្តកោះកុង) ប្រវែង១៩៧,៣៦គ.ម ២) ផ្លូវជាតិ​លេខ​២៣ (ស្ពានកោះធំ-ស្រុកលើកដែក ខេត្តកណ្តាល) ប្រវែង ១៩,៨៣គ.ម ៣)​ផ្លូវជាតិ​លេខ ៤៨ (ស្រែអំបិល-ទីរួម ខេត្តកោះកុង) ប្រវែង ១៤៨គ.ម ៤) ផ្លូវជាតិលេខ ៧៣ (ផ្លូវបំបែក​ប្រធាតុ-ស្ពាន​កំពង់រាំង ខេត្តត្បូងឃ្មុំ) ប្រវែង ៤៩,៨១គ.ម ៥) ផ្លូវខេត្តលេខ ៣១២ (បំបែកពីផ្លូវជាតិលេខ១ ដល់​ព្រំប្រទល់កម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង) ប្រវែង ២៨,៣៧គ.ម និង ៦)ផ្លូវ​ខេត្តលេខ ៣៧៧ និង​៣៧៧A (រង្វង់មូលព្រាប ស ក្រុងក្រចេះ-ឃុំសណ្តាន់ ខេត្តក្រចេះ) ប្រវែងសរុប ៤៨,៥៩គ.ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពី​​​មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនបាន​ឲ្យដឹង​ថា ផ្លូវ​ដែល​បញ្ចប់​ការ​សាងសង់​ទាំង ៧ ខ្សែ​ ក្រសួងគ្រោង​នឹងគោរពស្នើសុំសម្តេចធិបតីនាយករដ្ឋមន្ត្រី រៀបចំពិធីសម្ពោធ​បើកឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលវេលា​សម​ស្រ​បខាងមុខ។

​បើតាម​របាយការណ៍​ពី​​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ គិត​ត្រឹម​ឆ្នាំ ២០២៥ ក្រសួង​បាន​កំពុង​ធ្វើការ​គ្រប់គ្រង​ផ្លូវជាតិ និង​ផ្លូវខេត្ត​សរុប​ចំនួន ៨៨៤ ខ្សែ មាន​ប្រវែងសរុប ២០ ៧៣៣,៩១​គ.ម (កើន ៣០​ខ្សែ ធៀបនឹងឆ្នាំ២០២៤) ដែល​ក្នុងនោះ​​ផ្លូវ​ក្រាលកៅស៊ូ និងបេតុងសរុប ១២ ៤៣៩,៤៨​​គ.ម ស្មើនឹង ៦០% នៃប្រវែងផ្លូវសរុបដែល​ក្នុងនោះមាន៖

-ផ្លូវជាតិកម្រិត ១ មាន​ចំនួន ៩ ខ្សែ ប្រវែងសរុប ២ ២៥៤ គ.ម បានក្រាលកៅស៊ូ និងបេតុង១០០%
-ផ្លូវ​ជាតិកម្រិត ២ មានចំនួន ៨០ ខ្សែ ប្រវែងសរុប ៥ ២៥៣,២១គ.ម បានក្រាលកៅស៊ូ និង បេតុងចំនួន ៤ ២២៨,៤៧គ.ម ស្មើនឹង ៨០,៤៩%
-ផ្លូវខេត្តមានចំនួន ៧៩៥ ខ្សែ ប្រវែងសរុប ១៣ ២២៦,៧១គ.ម បានក្រាលកៅស៊ូ និងបេតុង ចំនួន ៥ ៩៥៧,០២ គ.ម ស្មើនឹង ៤៥,០៤%
-ផ្លូវល្បឿនលឿនមានចំនួន ២ ខ្សែ មានប្រវែងសរុប ៣២២,១៥គ.ម ក្នុងនោះផ្លូវល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ចប់ការសាងសង់មានប្រវែង ១៨៧,០៥គ.ម និងផ្លូវល្បឿន​លឿន​ភ្នំពេញ-ក្រុងបាវិត កំពុងដំណើរការសាងសង់មានប្រវែង ១៣៥,១០គ.ម។

ជាមួយគ្នានេះ ក្រសួងក៏បានកំពុងគ្រប់គ្រង និងថែទាំស្ពានតូចធំគ្រប់ប្រភេទចំនួន ២ ៦២១ ស្ពាន មាន​ប្រវែង​សរុប ៩៣,៣០គ.ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម