ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប ត្រៀមបើកការដ្ឋានស្ថាបនាផ្លូវបេតុងជុំវិញភ្នំអង្កោលតូច ដើម្បីលើកកម្ពស់សោភ័ណភាព និងសក្តានុពលតំបន់ទេសចរណ៍
កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានចុះត្រួតពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងនៅជុំវិញភ្នំអង្កោលតូច ដែលស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខណៈចាប់ផ្តើមបញ្ជូនគ្រឿងចក្រចូលអនុវត្តការងារគម្រោងជាផ្លូវការ បន្ទាប់ពីកិច្ចសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់ត្រូវបានបញ្ចប់ដោយជោគជ័យ។

លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានលើកឡើងថា រូបលោកដែលជាអ្នកទទួលបន្ទុកផ្ទាល់ បានជំរុញអាជ្ញាធរក្នុងមូលដ្ឋាន និងបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាឱ្យបានត្រឹមត្រូវក្នុងការស្ថាបនាផ្លូវឲ្យបានល្អបំផុត។

អភិបាលរងខេត្តកែប បានសង្កត់ធ្ងន់ថា គម្រោងធ្វើផ្លូវបេតុងនៅជុំវិញភ្នំអង្កោលតូចមួយនេះ ត្រូវមានគុណភាពផ្លូវ គឺជាអាទិភាពចម្បង ដើម្បីធានាឱ្យសំណង់នេះប្រើប្រាស់បានយូរអង្វែង បម្រើដល់ផលប្រយោជន៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្តកែបបានបញ្ជាក់ថា ការស្ថាបនាផ្លូវបេតុងជុំវិញភ្នំអង្កោលតូចនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយក្នុងការលើកកម្ពស់សោភ័ណភាព និងសក្តានុពលតំបន់ទេសចរណ៍នៅក្នុងស្រុកដំណាក់ចង្អើរ ឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


