ព័ត៌មានជាតិ
កម្មកររោងចក្រមួយនៅអង្គស្នួលតម្រូវឱ្យធ្វើតេស្ត ទើបអនុញ្ញតឱ្យចូលធ្វើការ
កម្មករកម្មការិនី បម្រើការងារនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធឺរី (ខេមបូឌា) នៅស្រុកអង្គស្នួល ខេត្កកណ្ដាល បានតម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ ទើបអនុញ្ញាតឱ្យចូលធ្វើការងារ។ នេះបើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

លោកបានមានប្រសាសន៍ថា រោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធឺរី (ខេមបូឌា) នៅ ស្រុកអង្គស្នួល គិតមកទល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងបន្តយកសំណាកបងប្អូនកម្មករ រួមទាំងបុគ្គលិក ដើម្បីឲ្យគាត់ធ្វើចត្តាឡីស័កនៅឯផ្ទះ ឬនៅរោងចក្ររបស់គាត់ រយៈពេល ១៤ថ្ងៃ រងចាំលទ្ធផលដែលក្រុមគ្រូពេទ្យបានបង្ហាញថា តើកម្មកររូបណាដែលមានវិជ្ជមាន នោះគ្រូពេទ្យនឹងយកទៅព្យាបាល។

លោកក៏បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ដែលបម្រើការនៅរោងចក្រខាងលើ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ បើមិនដូច្នេះទេ មិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។ ហើយបងប្អូនកម្មករទាំងអស់ត្រូវអនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ៣.ការពារ និង៣.កុំអោយបានគ្រប់ៗគ្នា។ក្នុងឱកាសនោះ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនកម្មករ និយោជិតត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង អោយជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ។

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


