Connect with us

ព័ត៌មានជាតិ

ការលែងសត្វសុនក​ពាសវាលពាស​កាលក្នុងក្រុងបានលុងបាន​កាត់បន្ថយ​ ក្រោយដាក់ចេញវិធានការគ្រប់គ្រងយ៉ាង​មាន​ប្រសិទ្ធភាព

បានផុស

នៅ

ការលែងសត្វសុនក​ពាសវាលពាស​កាលក្នុងក្រុងបានលុងត្រូវ​បាន​កាត់បន្ថយ ក្រោយ​ការ​ដាក់ចេញវិធានការ​រឹតបន្តឹង​ពីអាជ្ញាធរ​ បើ​ទោះបីមិនទាន់សម្រេច​តាម​ការ​ចង់​បាន ១០០% ក៏​ដោយ​។

លោក ញែម សំអឿន អភិបាល​ខេត្ត​រតនគិរី​បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្នស្ថានភាពមានភាព​ល្អ​ប្រសើរដោយសារមិនសូវមានសត្វសុនក​ដើរ​ពាសវាលពាសកាល​ដូចមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា កន្លងទៅ​សត្វសុនក​បានបង្កការរំខានដោយ​ការបន្ទោរបង់នៅតាមទីសាធារណៈ និង​បង្កការលំបាកយ៉ាងខ្លាំងដល់ពលរដ្ឋក្នុង​ក្រុង ដោយពេលខ្លះ​បាន​កាយកាកសំណល់ និងសម្រាមចេញពីធុងសម្រាម ដែលធ្វើឱ្យសម្រាមធ្លាក់រាយប៉ាយ និងមានក្លិនស្អុយ។

លោកអភិបាល​ខេត្ត​បានលើកឡើង​ករណីកាន់តែធ្ងន់ធ្ងរ​ គឺ​​សត្វសុនក​ដេញព្រុះនិងខាំ ​​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការភ័យខ្លាច។

លោក ញ៉ែម សំអឿន បានមើលឃើញ​ភាពប្រសើរ​ឡើង​នៃ​ការ​យល់ដឹង​របស់​ពលរដ្ឋ​លើ​ការ​គ្រប់គ្រង​ការ​ចិញ្ចឹម​សត្វ​សុនកក្នុង​ក្រុង ក្រោយដាក់ចេញវិធានការរបស់អាជ្ញាធរ​ បើទោះ​លទ្ធផល​មិន​បាន​សម្រេចគោលដៅ ១០០% ប៉ុន្តែ​ក៏​កាត់​បន្ថយ​បាន​ច្រើន។

លោក​បាន​ជំរុញឱ្យពលរដ្ឋ​ទុកដាក់សត្វនៅក្នុងរបងផ្ទះឱ្យបានត្រឹមត្រូវ។ ការនាំសត្វដើរហើរនៅ​ទី​សាធារណៈ​គួរតែមានខ្សែចង និងមានស្បោងសម្រាប់ប្រមូលកាកសំណល់សត្វ ដូចតាមបណ្តាប្រទេស​ជឿនលឿនផ្សេងៗ។

លោក​ក៏​អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ប្រើប្រាស់សត្វឆ្កែជាកងការពារ សន្តិសុខទៀត មូលហេតុគឺដោយសារបច្ចុប្បន្ននៅក្នុងក្រុង​មាន​ដាក់កម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍ ដើម្បីពង្រឹងសុវត្ថិភាពភូមិឃុំ និងទប់ស្កាត់ចោរកម្មរួចហើយ។

ជាមួយគ្នានេះ លោកបាន​ស្នើ​ដល់​អាជ្ញាធរឱ្យបន្ត​ផ្សព្វផ្សាយជ្រួបជ្រាត​ដល់​ប្រជាពលរដ្ឋ ព្រោះថា​ការចិញ្ចឹមសត្វដោយមានការទទួលខុសត្រូវគឺជាកាតព្វកិច្ចរបស់ម្ចាស់សត្វគ្រប់រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម