Connect with us

ព័ត៌មានជាតិ

ប៊ែលធី គ្រុប រៀបចំយុទ្ធសាស្ត្រថ្មី និងទិសដៅអប់រំឆ្នាំ២០២៦

បានផុស

នៅ

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ប៊ែលធី គ្រុប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តឆ្នាំ២០២៦ ដោយមានអ្នកចូលរួមសរុប ៤,២៣៨នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (តំបន់ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាស្ថាបនិក អគ្គនាយក ប៊ែលធី គ្រុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានឱ្យដឹងថា បច្ចុប្បន្ន ប៊ែលធី គ្រុប មានបុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូសរុប ៤,២៣៨នាក់ នៅតាមទីតាំងចំនួន ៣៧ កន្លែង រួមមាន ស្នាក់ការកណ្ដាល ១កន្លែង សាកលវិទ្យាល័យ ៣កន្លែង និងសាលា ៣៣កន្លែង។

ក្នុងឆ្នាំ២០២៥ កន្លងមក ប៊ែលធី គ្រុប ទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងវិស័យសំណង់ ទេសចរណ៍ អប់រំ ទំនាក់ទំនងអន្តរជាតិ មជ្ឈមណ្ឌលតេស្តអន្តរជាតិ ការស្រាវជ្រាវ និងបោះពុម្ពផ្សាយ ព្រមទាំងសកម្មភាពសប្បុរសធម៌។

ជាពិសេស ការបង្កើតការិយាល័យ MONASH – BELTEI IU Cambodia តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ Monash University នៃប្រទេសអូស្ត្រាលី ដើម្បីបើកកម្មវិធីសិក្សាឆ្នាំមូលដ្ឋាន (Foundation Year) ដែលនិស្សិតអាចសិក្សា១ឆ្នាំនៅកម្ពុជា ហើយបន្ត៣ឆ្នាំនៅអូស្ត្រាលី។ កម្មវិធីនេះគ្រោងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៦។

សម្រាប់ឆ្នាំ២០២៦ ប៊ែលធី គ្រុប បានកំណត់ទិសដៅអនុវត្តសំខាន់ៗចំនួន ១២ ចំណុច ដូចជា ការពង្រឹងប្រព័ន្ធគ្រប់គ្រង និងបទបញ្ជាផ្ទៃក្នុង ការអភិវឌ្ឍប្រព័ន្ធឌីជីថល (E-School, E-University និង Mobile Apps) ការដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សាអនឡាញ “BELTEI E-Learning Cambodia” ការកែលម្អកម្មវិធីសិក្សា ឱ្យស្របតាមទីផ្សារការងារ ការពង្រឹងវិន័យសិស្ស-និស្សិត និងគុណភាពបណ្តុះបណ្តាលភាសាបរទេស។

បន្ថែមពីនេះ ក្រុមហ៊ុនក៏ផ្តោតលើការពង្រឹងសហប្រតិបត្តិការជាតិ-អន្តរជាតិ ការបណ្តុះបណ្តាលជំនាញបុគ្គលិក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងការផ្តល់ឱកាសការងារដល់និស្សិត។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរដល់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែក ដែលបានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចបានល្អ រក្សាវិន័យ និងគុណតម្លៃវិជ្ជាជីវៈ។

ជាទីបញ្ចប់ ថ្នាក់ដឹកនាំបានប្រគល់លិខិតតែងតាំងជូនថ្នាក់ដឹកនាំចំនួន ២៦រូប និងផ្តល់ពានរង្វាន់ ប័ណ្ណអាហារូបករណ៍ ១០០% ព្រមទាំងរង្វាន់លើកទឹកចិត្ត ជូនបុគ្គលិកបម្រើការងាររយៈពេល ១០ឆ្នាំ ចំនួន ១៤៩រូបផងដែរ៕

ដោយ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម