ព័ត៌មានជាតិ
តាមរយៈកិច្ចសហការគ្នា ទំនិញពីកម្ពុជាអាចដឹកទៅប្រទេសចិនតាមឡាវឆ្លងកាត់ខេត្តស្ទឹងត្រែង
តាមរយៈគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានបើកចំហសម្រាប់ការដឹកជញ្ជូនទំនិញទៅកាន់ប្រទេសចិនដោយផ្ទាល់ ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រីកលទ្ធភាពការនាំទំនិញរបស់កម្ពុជាទៅទីផ្សារប្រទេសមហាយក្សនៅអាស៊ី។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានថ្លែងថា តាមរយៈគោលនយោបាយរបស់ប្រមុខរដ្ឋាភិបាលជាមួយថ្នាក់ដឹកនាំប្រទេសឡាវ បានបើកផ្លូវឲ្យមានការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ប្រទេសចិនដោយឆ្លងកាត់ប្រទេសឡាវតាមច្រកខេត្តស្ទឹងត្រែង។

«ការសម្របសម្រួលការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ប្រទេសចិននេះ ជាចំណុចយុទ្ធសាស្រ្តដ៏សំខាន់មួយដែលនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តស្ទឹងត្រែង ក្នុងការទាក់ទាញការវិនិយោគជាពិសេសលើវិស័យកសិកម្ម»។ លោក សរ សុពុត្រា អះអាងមុនលោកបន្តថា ខេត្តស្ទឹងត្រែងគឺជាខេត្តដែលមានផ្ទៃដីធំធេង ប៉ុន្តែមានប្រជាជនរស់នៅតិច ដែលអំណោយផលខ្លាំងដល់ការបង្កបង្កើតផលកសិកម្ម។
លោក សរ សុពុត្រា បានបន្ថែមថា «ផ្ទៃដីដ៏ធំនេះអាចប្រើប្រាស់សម្រាប់ធ្វើជាមជ្ឈមណ្ឌលកសិកម្មឬការបង្កើតរោងចក្រផ្សេងៗ ដែលជាឱកាសសម្រាប់អ្នកវិនិយោគទុន»។
លោក សរ សុពុត្រា ក៏បានលើកឡើងពីកិច្ចគាំទ្រដល់អ្នកវិនិយោគ ដោយអាជ្ញាធរខេត្តបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ និងសម្របសម្រួលដល់អ្នកវិនិយោគទាំងអស់ ដោយនឹងជូនទៅសិក្សាទីតាំងផ្ទាល់និងសិក្សាអំពីផ្លូវច្បាប់ដើម្បីប្រែក្លាយតំបន់ទាំងនោះឱ្យទៅជាតំបន់ដែលមានសក្ដានុពលខ្លាំង។
ពាក់ព័ន្ធការដាក់ចេញផែនការជំរុញការវិនិយោគនៅខេត្តភាគឦសានរបស់រដ្ឋាភិបាល អភិបាលខេត្តស្ទឹងត្រែងក៏មើលឃើញថានឹងនាំផលចំណេញជួយធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងកាន់តែមានជីវភាពធូរធារ និងទទួលបានផលប្រយោជន៍ពិតប្រាកដពីការអភិវឌ្ឍន៍៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


