ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង៖ ទេសចរឆ្លងទៅលេងឡាវតិចជាងមុន ខណៈខេត្តស្ទឹងត្រែងលែងក្លាយជាតំបន់ឆ្លងកាត់ដូចមុន
ខេត្តស្ទឹងត្រែងបានផ្លាស់ប្តូរមុខមាត់ពីតំបន់ដែលគ្រាន់តែជាកន្លែងឆ្លងកាត់ បានក្លាយទៅជាគោលដៅដែលទេសចរមកលេងម្តងហើយចង់មកលេងម្តងទៀត។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា កត្តាដែលជំរុញឱ្យខេត្តស្ទឹងត្រែងមានការប្រែប្រួលនេះ ដោយសារមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានភាពល្អប្រសើរជាងមុន ការធានាបានសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរ គួបផ្សំខេត្តមានតំបន់អេកូទេសចរណ៍ដ៏សំបូរបែប។

លោក សរ សុពុត្រា បានឲ្យដឹងថា ពីដើមខេត្តស្ទឹងត្រែងគឺជាតំបន់មួយដែលទេសចរគ្រាន់តែធ្វើដំណើរឆ្លងកាត់ដើម្បីទៅលេងនៅប្រទេសឡាវ ឥលូវនេះឥរិយាបថរបស់ទេសចរមានការផ្លាស់ប្តូរ។
«ឥឡូវនេះយើងឃើញទេសចរដែលឆ្លងទៅលេងប្រទេសឡាវមានចំនួនតិចវិញ គឺទេសចរចូលមកគឺទៅលេងនៅតំបន់ទេសចរណ៍ក្នុងខេត្តដូចជានៅតំបន់រ៉ាមសារកោះហាន និងទៅតាមបណ្តាកោះទេសចរណ៍មួយចំនួនទៀតនៅក្នុងស្រុកសេសាន រហូតធ្លាយទៅដល់សៀមប៉ាង»។

ដើម្បីជំរុញឲ្យទេសចរមកកម្សាន្តហើយជាប់ចិត្តនោះ លោកអភិបាលខេត្តបានលើកឡើងពីយុទ្ធសាស្រ្តបង្កើនការផ្សព្វផ្សាយ ការបង្កើតមាតិកា និងរៀបចំព្រឹត្តិការណ៍ផ្សេងៗ។ ជាក់ស្ដែងខេត្តបានបង្កើតឲ្យមានសួនផ្កាពណ៌លឿងនៅក្បែរព្រះរាជដំណាក់ ដែលបានស្រូបយកភ្ញៀវទេសចរពីភ្នំពេញ និងបណ្តាខេត្តផ្សេងៗមកថតផ្សព្វផ្សាយជាហូហែរ។
បន្ថែមពីនេះ បើតាមលោក សរ សុពុត្រា អាជ្ញាធរខេត្តបានដាក់គោលដៅធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលមកដល់ខេត្តស្ទឹងត្រែង មិនត្រឹមតែទៅលេងនៅតំបន់រ៉ាមសារមួយនោះទេប៉ុន្តែគឺទៅលេងឱ្យបានសព្វគ្រប់កន្លែង ខណៈអាជ្ញាធរខេត្តក៏គិតគូរយកចិត្តទុកដាក់រឿងការផ្តល់សេវាកម្ម ការធានាតម្លៃកន្លែងស្នាក់នៅឲ្យបានសមរម្យ បន្ថែមការខិតខំរៀបចំបរិស្ថានខេត្តឲ្យបានស្អាត ដើម្បីទាក់ទាញទេសចរមកកម្សាន្ត៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


