ព័ត៌មានជាតិ
លោក វង សូត សំណូមពរដល់បងប្អូនអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងតំបន់ប្រឈមកូវីដ-១៩ មេត្តាអត់ធ្មត់ជឿជាក់លើអនុសាសន៍សម្តេចតេជោចុះ
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសំណូមពរដល់បងប្អូនអ្នកដែលទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងតំបន់ប្រឈមនឹងជំងឺកូវីដ-១៩មេត្តាអត់ធ្មត់ហើយជឿជាក់លើអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោហ៊ុន សែនចុះដែលអ្វីៗនឹងល្អប្រសើរឡើងវិញនាពេលឆាប់ៗខាងមុខនេះ។
ប្រសិនបើអាច សូមមេត្តាអត់ធ្មត់បន្តិចសិន ពោលគឺកុំទាន់អាលទៅបើកប្រាក់របស់ខ្លួនឡើយ សូមមេត្តារង់ចាំដល់ស្ថានភាពធូរស្រាលបន្តិច វាជាការប្រសើរ គឺដើម្បីចៀសវាង នូវការឆ្លងជំងឺកូវីដ-១៩ ទៅបងប្អូនក៏ដូចជាក្រុមគ្រួសារ និង សហគមន៍កាន់តែធំថែមទៀត ។ នេះគឺជាសំណូមពររបស់លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជាក្រសួងសាមីអនុវត្តនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩នាពេលម្សិលមិញ ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុក។

លោករដ្ឋ មន្ត្រីបានបន្តថា បច្ចុប្បន្នតំបន់ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ចូលជាតំបន់ប្រឈមខ្លាំងគឺនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ត កណ្តាល ខណៈ ក្រុងព្រះសីហនុ ក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនណាស់ដែរ។ ដោយឡែកចំពោះថវិកា នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ វិញបើទោះបីជាអ្នកទទួលផល មិនទាន់បានទៅបើកប្រាក់របស់ខ្លួននៅពេលនេះក្តី ក៏ថវិកាទាំងនោះ មិនបានបាត់បង់ទៅណាដែរ ពោលគឺថវិកាទាំងនោះ នឹងបន្តនៅក្នុងគណនេយ្យរបស់ខ្លួន ដែលបងប្អូននឹងអាចទៅបើកនៅពេលក្រោយទៀតបានគ្រប់ពេលវេលាទាំងអស់។

លោកបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២០ បានសេចក្តីថា បច្ចុប្បន្ននេះ កម្មវិធីកំពុងស្ថិតនៅក្នុងខែទី១០ ឆ្នាំ២០២១ របស់ខ្លួន ដោយគិតជាមធ្យមមានអ្នកទទួលផលចន្លោះពី ៧០ ម៉ឺន ទៅ ៧១ ម៉ឺន គ្រួសារ ក្នុង ១ ខែ ហើយគិតមកដល់ពេលនេះ កម្មវិធីបានចំណាយថវិកា ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជាសុទ្ធសាធ អស់ប្រមាណជាជិត ៣០០លាន ដុល្លារអាមេរិកហើយ៕
អត្ថបទ៖ វិមាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី



