ព័ត៌មានជាតិ
យុវជន១៦ឆ្នាំម្នាក់ សម្រេចចិត្តចង.ក សម្លាប់ខ្លួន ក្រោយសង្សារបែកចិត្ត
យុវជនវ័យ១៦ឆ្នាំម្នាក់ ហ៊ានសម្រេចចិត្តចង.ក សម្លាប់ខ្លួន ក្រោយមិត្តស្រីសុំបែកចិត្តឈប់ទាក់ទងគ្នា ដែលហេតុការនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ម្តាយទ្រហោយំសោកស្តាយកូនប្រុស ដែលកំពុងឋិតក្នុងវ័យក្មេងពន់ពេកមិនគួរមានរឿងនេះកើតឡើងដោយឆាប់រហ័សចាកចោលម្តាយនិងក្រុមគ្រួសារបែបនេះទេ។ ការយំរៀបរាប់សោកស្តាយរបស់ម្តាយបែបនេះ នូវខណៈដែលខ្លួនមិនដឹងអំពីមូលហេតុនៃការស្លាប់របស់កូនប្រុសនៅឡើយ ទើបមិត្តភក្តិជិតស្និទ្ធរបស់សពកូនម្នាក់ប្រាប់ទើបដឹងមូលហេតុច្បាស់។


ករណីខាងលើនេះ អាជ្ញាធរស្រុកភ្នំព្រឹកបានឲ្យដឹងថា ករណីយុវជនវ័យក្មេងគិតខ្លីបញ្ចប់ជីវិតខ្លួននេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជនរងគ្រោះមានឈ្មោះ កែវ រាហ៊ូ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ មិត្តភក្តិជិតស្និទ្ធបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យជនរងគ្រោះ ដែលជាមិត្តជិតស្និទ្ធនិងខ្លួនសម្រេចធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនេះ ដោយសារតូចចិត្តជាមួយនឹងមិត្តស្រីរបស់គាត់ ដែលបែកចិត្តបញ្ចប់ទំនាក់ទំនង ឈប់មានស្នេហានឹងគ្នាតទៅទៀត។

ភ្លាមៗនោះសមត្ថកិច្ច បានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុនិងពិនិត្យលើសាកសពបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏ប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


