ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ពន្យល់ក្រុមសង្គមស៊ីវីលចំនួន១៣ ដែលចង់ធ្វើយុទ្ធនាការតាមការលើកកម្ពស់សេរីភាពសារព័ត៌មាន
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៩ ខែមេសា នេះ បានលើកឡើង៣ ចំណុច ដើម្បីពន្យល់ក្រុមសង្គមស៊ីវីលចំនួន១៣ ដែលគ្រោងធ្វើយុទ្ធនាការរយៈពេលពីរសប្តាហ៍ ក្នុងគោលបំណង ឆ្លុះបញ្ចាំងពីសារៈសំខាន់ និងជំរុញឲ្យមានការចូលរួមពីសាធារណជន ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន។
ឆ្លើយតបយុទ្ធនាការនេះ លោក ជិន ម៉ាលីន បានលើកឡើង៣ ចំណុចគឺ ទី១. បើជ្រុលជាធ្វើយុទ្ធនាការបែបនេះហើយ គួរតែផ្តោតផងដែរ លើការលើកស្ទួយ និងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីពួកគេអាចពង្រឹងបាននូវសមត្ថភាពរបស់ខ្លួន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តបានត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ដែលមានជាធរមាន ជៀសវាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត បំពានសិទ្ធិសេរីភាពអ្នកដទៃ និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលអាចនាំឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយ។
ទី២. ការពង្រឹងនូវសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តបានត្រឹមត្រូវតាមបញ្ញត្តិច្បាប់ របស់អ្នកសារព័ត៌មាន គឺជាផ្នែកមួយនៃការលើកកម្ពស់សេរីភាពសារព័ត៌មាន។
ទី៣. អ្នកសារព័ត៌មានមិនមានអភ័យឯកសិទ្ធិដូចសមាជិកសភានោះទេ ពោលគឺ បើមានកំហុសខាងវិជ្ជាជីវៈ ត្រូវទទួលខុសត្រូវតាមច្បាប់ ស្តីពីរបបសារព័ត៌មាន តែបើប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ត្រូវទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌ ដែលមានជាធរមានដូចពលរដ្ឋដទៃទៀតដែរ។
សូមបញ្ជាក់ថា ក្រុមការងារដើម្បីសេរីភាពសារព័ត៌មាន ដែលមានសមាគមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលសរុបចំនួន១៣ ស្ថាប័ន បានរួមគ្នារៀបចំជាយុទ្ធនាការតាមបណ្តាញសង្គមរយៈពេលពីរសប្តាហ៍ក្នុងគោលបំណង ឆ្លុះបញ្ចាំងពីសារៈសំខាន់ និងជំរុញឱ្យមានការចូលរួមពីសាធារណជន ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន ដែលយុទ្ធនាការនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២១ ក្រោមប្រធានបទរួម “ព័ត៌មានដែលជាប្រយោជន៍សាធារណៈ”៕
ដោយ ៖ កោះកែវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី



