ព័ត៌មានជាតិ
ការស្នើសុំរបស់បងប្អូនអ្នកដឹកជញ្ជូន (រត់កង់បី) ទទួលបានដំណោះស្រាយសះជាលឿនពីក្រសួងការងារ
ភ្នំពេញ ៖ នៅទីបំផុតក្រោមការសម្របសម្រួលលឿនរហ័ស និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្នើសុំរបស់បងប្អូនអ្នកដឹកជញ្ជូនលើថ្នាលបច្ចេកវិទ្យា (អ្នករត់កង់បី) ដែលតំណាងឱ្យអ្នករត់កង់បីនៅទូទាំងប្រទេស ទទួលបានដំណោះស្រាយសះជាហើយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ក្រោយកិច្ចប្រជុំថា បងប្អូនអ្នករត់កង់បី និងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ឯកភាពលើ ៣ចំណុចសំខាន់ៗដែលរួមមាន ការផ្តល់ថវិកាបន្ថែមជូនបងប្អូនអ្នកបើកបរកង់បី ចំនួន ៥០០រៀលក្នុងមួយជើងដំណើរទៅលើតម្លៃអនុវត្តបច្ចុប្បន្នបណ្តោះអាសន្នរយៈពេល ៣ខែចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និងការកាត់កម្រៃជើងសារមិនឱ្យលើសចំនួន១៥%។ ដោយឡែក ការបិទអេបណាមួយពីក្រុមហ៊ុនទៅកាន់អ្នកបើកបរត្រូវមាននីតិវិធីច្បាស់លាស់និងជូនដំណឹងជាមុនជាចាំបាច់។

លោក ស៊ុន មេសា៖ “នៅថ្ងៃនេះ យើងបានសម្រេចការព្រមព្រៀងសះជាក្រោយកិច្ចប្រជុំជាបន្តបន្ទាប់ដែលធ្វើឱ្យភាគីទាំងពីរ (ក្រុមហ៊ុន និងអ្នករត់កង់បី) សប្បាយចិត្តទទួលយកក្នុងស្មារតីយោគយល់គ្នា។ បញ្ហារបស់បងប្អូនអ្នករត់កង់បីត្រូវបានដោះស្រាយសះជាក្នុងរយៈពេលមួយលឿនរហ័សគួរសមដែលមន្ត្រីជំនាញរបស់យើងធ្វើការភ្លាមៗតាំងពីទទួលបានសំណើដោះស្រាយ។ នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់លោករដ្ឋមន្ត្រីដែលជាសេនាធិការជូនរាជរដ្ឋាភិបាលលើបញ្ហារបស់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ”។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងក្រោមអធិបតីភាពរបស់លោក ទុយ ស៊ីផាន់ និងលោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនអ្នករត់កង់បី និងក្រុមហ៊ុនទាំងអស់ បានឯកភាព និងព្រមព្រៀងសហការចូលរួមដោះស្រាយនៅគ្រប់យន្តការរបស់ក្រសួងដោយសន្តិវិធីចំពោះបញ្ហាប្រឈមដែលនៅសេសសល់នានា និងកង្វល់ផ្សេងៗបន្ថែមទៀតនៅពេលខាងមុខ។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនូវរាល់ការឯកភាពពីគ្រប់ភាគីដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា ដដែល៕






-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


