Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួង ចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានចាត់ឱ្យលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ និងថ្នាក់ដឹកនាំក្រសួង​ រួមជាមួយថ្នាក់ដឹកនាំនៃបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិត ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកជំទាវប្រចាំការបានពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់លោករដ្ឋមន្រ្តី ជូនចំពោះក្រុមគ្រួសារបងប្អូនកម្មករនិយោជិត ព្រមទាំងបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះហេតុការណ៍ដ៏រន្ធត់នេះ និងសូមជូនពរបងប្អូនកម្មករនិយោជិតដែលរងរបួស សូមឆាប់បានជាសះស្បើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម