Connect with us

ព័ត៌មានជាតិ

លោក​ឧត្ដមសេនីយ៍ ​រ័ត្ន ស្រ៊ាង​ អរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសជន​ជួយ​អាវុធហត្ថ​ពេល ​lockdowns

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ជួយឧបត្ថម្ភ​ស្បៀង ​​សម្ភារៈ​ប្រើប្រាស់ និង ​ឱសថ​ជួយ​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ក្នុង​ពេល​ lockdowns​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍ ​រ័ត្ន ស្រ៊ាង ​មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្លែង​បែបនេះ ​ខណៈ​ទទួល​ឱសថ​បុរាណ​ចិន​ជាង​ ៥​ ពាន់​ប្រអប់ ពី​ លោក យ៉ាំ ស៊ី​ង​ម៉ៅ អគ្គនាយក​ក្រុមហ៊ុន ប៊ី​.​ភី​.​អេ បូព៌ា​អេ​ស៊ា ឯ​.​ក នាំយកមក​ប្រគល់ជូន​អាវុធហត្ថ​ ដើម្បី​ប្រើ​ប្រាស់​ក្នុង​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ឱសថ​បុរាណ​ចិន​ដ៏​ល្បីល្បាញ​ និង​ពេញនិយម​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះថា Lianhua Qingwen ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​យក​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ផ្ដាសាយ ក្តៅ​ខ្លួន ឈឺក្បាល ឈឺ.​ក និង ក្អក ដល់​កងកម្លាំង​របស់​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព និង​បន្ត​ចែកចាយ​ទៅដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​រយៈកាល​កន្លងមក​រហូតដល់​បច្ចុប្បន្ន ជាពិសេស​ចែកជូន​ដល់​អ្នកជំងឺ​កូ​វីដ​-១៩​ ស្រាល​ និង​មធ្យម ដែលមាន​អាការ​ដូច​រៀបរាប់​ខាងលើ យកទៅ​ប្រើប្រាស់ ទទួល​បាន​លទ្ធផល​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។

ក្រោយមក​ ឱសថ​មួយ​នេះ ក៏ត្រូវ​បាន​ក្រសួងសុខាភិបាល​កម្ពុ​ជា​ចេញ​វិញ្ញាបនបត្រ​បញ្ជីកា បើកផ្លូវ​ឲ្យ​ចរាចរ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី ​២៧ ខែ​មេសា ឆ្នាំ ​២០២១​។​

​ដោយ​មើល​ឃើញ​ពី​តម្រូវការ​ និង​ប្រសិទ្ធភាព ​នៃ​ឱសថ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើ​ប្រាស់​រួចមក កាលពី​រសៀល​ថ្ងៃ​ទី ​០១ ខែ​ឧសភា ឆ្នាំ ​២០២១ លោក យ៉ាំ ស៊ី​ង​ម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី​.​ភី​.​អេ បូព៌ា​អេ​ស៊ា ឯ​.​ក បាន​នាំយក​ឱសថ​បុរាណ​ចិន Lianhua Qingwen នេះ ចំនួន ៥២០០​ ប្រអប់ បូក​​ថវិកា​ចំនួន ១០,០០០ ​ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​) មក​ប្រគល់​ជូន លោក​ឧត្ដម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដើម្បី​ចាត់ចែង​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​អង្គភាព ក៏ដូចជា​ប្រើប្រាស់​ជាក់​ស្តែង​ក្នុង​យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។​

​ក្នុងឱកាស​ទទួលយក​ឱសថ​បុរាណ​ចិន​នោះ​ផងដែរ ក្រុមការងារ​តំណាង​ឲ្យ​លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​ការ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ​លោក យ៉ាំ ស៊ី​ង​ម៉ៅ ដែល​មាន​ចិត្ត​សប្បុរស ឧបត្ថម្ភ​ឱសថ​បុរាណ​ចិន Lianhua Qingwen និង​ ថវិកា ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ការឧបត្ថម្ភ​នាពេលនេះ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម