ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៥នាក់បន្ថែមទៀតជាពលករមកពីថៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៥នាក់បន្ថែមទៀតជាពលករមកពីថៃ

បានផុស

នៅ

រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសរកឃើញករណីកូវីដ‑១៩ ចំនួន៥បន្ថែមទៀតដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងកូវីដ៥នាក់ថ្មីនេះមានប្តីប្រពន្ធ២គូនិងម្នាក់ទៀតជាអ្នករួមដំណើរមកពីប្រទេសថៃជាមួយគ្នាហើយពួកគេជាបុគ្គលិកក្រុមហ៊ុនធ្វើការជាមួយគ្នានៅប្រទេសថៃផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរដ្ឋបាលខេត្តអ្នកជំងឺខាងលើបានវិលត្រឡប់ពីប្រទេសថៃតាមច្រកអូបីជាន់ខេត្តឧត្តរមានជ័យនៅថ្ងៃទី០១ ខែឧសភាឆ្នាំ ២០២១ ដែលមានអ្នករួមដំណើរ១៤នាក់។ លុះដល់ថ្ងៃទី០២ខែឧសភាវេលាម៉ោង១០ព្រឹកបានធ្វើដំណើរដោយជិះរថយន្តរបស់កងទ័ពពីច្រកអូបីជាន់ខេត្តឧត្តរមានជ័យដែលមានអ្នករួមដំណើរ៣០នាក់មកដល់រង្វង់មូលនាងរំសាយសក់បានដាក់ឲ្យធ្វើចត្តាឡីស័កនីសាលាបាឡាត់ចំនួន២៣នាក់និងនៅសល់៧នាក់បញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យអូរដំបងស្រុកសង្កែខេត្តបាត់ដំបង។

បច្ចុប្បន្នក្រុមគ្រូពេទ្យបាននិងកំពុងស្វែងរកអ្នកដែលពាក់ព័ន្ធជាមួយអ្នកជំងឺនៅតាមមណ្ឌលចិត្តតែសាក់មួយចំនួនទៀតដែលមានការពាក់ព័ន្ធជាមួយបុគ្គលខាងលើ។ គួរបញ្ជាក់ថា ចាប់តំាងពីមានផ្ទុះជំងឺជំងឺកូវីដ‑១៩ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺនេះសរុបចំនួន៣៥នាក់ជាសះស្បើយចំនួន២៨នាក់និងកំពុងសម្រាកព្យាបាលចំនួន៧នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services