ឃាត់​រថយន្ត​រត់ឈ្នួលជា​ច្រើន​គ្រឿង​ ដែលសម្រុកចូលដឹក​កម្មករ​ចេញពី​តំបន់​ក្រហម​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃាត់​រថយន្ត​រត់ឈ្នួលជា​ច្រើន​គ្រឿង​ ដែលសម្រុកចូលដឹក​កម្មករ​ចេញពី​តំបន់​ក្រហម​

បានផុស

នៅ

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ឃាត់​រថយន្ត​តូ​រី​ស​ជា​ច្រើន​គ្រឿង​ បន្ទាប់ពី​ចូល​ដឹក​កម្មករ​កម្មការិនី​ និង​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ក្រហម ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​តូ​រី​ស​ដែល​ឃាត់​មាន​ចំនួន​៤២​គ្រឿង ​កង់​បី​ឥណ្ឌា​មួយគ្រឿង និង​ឃាត់ខ្លួន​តៃកុង​រួមទាំង​ព្រូ​សរុប​៥៥​នាក់​។

សមត្ថកិច្ច​បាន​បញ្ជាក់ថា មុននឹង​ឈានដល់​ការឃាត់​រថយន្ត​ខាង​លើ ក្រុម​រថយន្ត​ទាងនេះ​បាននាំគ្នា​មក​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ជា​ច្រើ​ន​អ្នក​បំណងចេញពី​ក្នុង​តំបន់​ក្រហម ទើ​ប​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើ​ការ​ឃាត់​រថយន្ត​និង​តៃកុង​រួមទាំង​ភ្ញៀវ​ទាំងអស់​យកទៅ​សួរនាំ​។

សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ក្រុម​តៃកុង​រថយន្ត​និង​ព្រូ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​យកទៅ​ធ្វើ​ច​ត្ត​ឡី​ស័ក​ នៅឯ​ព្រែក​ព្នៅទាំងអស់ ​ចំណែក​ភ្ញៀវ​ត្រូវ​ធ្វើកិច្ចសន្យា​ រួច​ឲ្យ​ត្រឡប់​ទៅ​ទីកន្លែង​ដើម​វិញ​៕

​អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩២៧ នាទី មុន

អាជីវករ​ផ្សារ​ដើម​គ​ជាង​៣០០​នាក់​ ដែល​ក្រុម​គ្រូពេទ្យ ពិនិត្យ​យក​សំណាក​មិនមាន​វិជ្ជាមាន​កូ​វីដ​-១៩​ទាំងអស់ ប៉ុន្តែ​ផ្សារ​ត្រូវ​បិទ​៣​ថ្ងៃ

ជីវិតកម្សាន្ដ៤៧ នាទី មុន

មក​ស្គាល់​ស្នាដៃ​និង​ចម្រៀង​ល្បីៗ​ជាច្រើន​របស់​កវី​ដ៏​ឆ្នើម ហ៊ុយ ពុធ នៅក្នុង​វិស័យ​សិល្បៈខ្មែរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ចេតិយ​ដែល​ជា​បំណង​ចុងក្រោយ​ព្រឹទ្ធាចារ្យ គង់ ណៃ សម្រេចការ​សាងសង់​រួចរាល់​ជា​ស្ថាពរ

ព័ត៌មានជាតិ១ ម៉ោង មុន

គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កំពត​ផត ​កំពុង​ឈូស​ឆាយ​លើ​ដី​របស់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត

កូវីដ-១៩២ ម៉ោង មុន

អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ទីតាំង​ផ្ទះ ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វីដ​.១៩ ចំនួន​០៣​ផ្ទះ នៅក្នុង​ក្រុង​សំរោង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services