Connect with us

ព័ត៌មានជាតិ

គ្រឿង​សព្វាវុធ​មួយចំនួន និង​មុខសញ្ញា​កាន់កាប់ខុស​ច្បាប់ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​

បានផុស

នៅ

​ជនសង្ស័យ​១​រូប រួម​ទាំង​គ្រឿង​សព្វាវុធ​មួយ​ចំនួន ត្រូវ​បា​ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ឃាត់ខ្លួន ​ដើម្បី​បញ្ជូន​ទៅ​តុលាការ ក្នុង​ការ​ចាត់វិធានកា​រ​តាមច្បាប់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រតិបត្តិការ​ដែល​ធ្វើឡើង​ដោយ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​បាន​បង្ក្រាប ករណី​កាន់កាប់​ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​១​ករណី។ កិច្ច​ប្រតិបត្តិ​ការ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៤និង២០នាទី​ល្ងាច​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ២០២១ ក្នុង​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្ដេច ខេត្តបាត់ដំបង ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ១នាក់ ឈ្មោះ សាំ សុខ បញ្ញា​វ័​ន្ត ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ភូមិសង្កាត់ខាងលើ ពីបទ​កាន់កាប់ ឬ ដឹកជញ្ជូន​អាវុធ​គ្មាន​ការ​អនុញ្ញាត​។​

​វត្ថុតាង​ដកហូត​រួមមាន ១.​កាំភ្លើង M១៦ ចំនួន ១ ដើម, ២.​បង់ M១៦ ចំនួន ១០ បង់, ៣.​បង់​អាកា​៤៧ ចំនួន ៤ បង់, ៤.​បង់​ម៉ាត់​តា​យ៉ែ​ត ចំនួន ២ បង់, ៥.​គ្រាប់កាំភ្លើង M១៦ ចំនួន ២៤២ គ្រាប់, ៦.​គ្រាប់កាំភ្លើង​AK ៤៧ ចំនួន ៦៤ គ្រាប់, ​៧. គ្រាប់ គ្រាប់ ខ្ចិ​ប​AK៤៧ ចំនួន ៧ គ្រាប់, ៨.​គ្រាប់​ម៉ាត់​តា​យ៉ែ​ត​ចំនួន ៩ គ្រាប់, ៩.​មីន​ចំនួន ៤ គ្រាប់ ទូ​សសៀ​ចំនួន១, ១០.​ស្បែកជើង​កវែង​យោធា​ចំនួន ២ គូ, ១១.​ឯកសណ្ឋាន​ប៉ា​រ៉ា​ចំនួន ១ កំប្លេ, ១២. អាវ​ភ្លៀង​យោធា​ចំនួន ១ និង ១៤.​ទូរសព្ទដៃ​ម៉ាក samsung ចំនួន ១ គ្រឿង បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

សូមចុចអាន៖ យុវជន​វ័យ​១៨​ឆ្នាំ ​ប្រុង​លោត​ឆត្រ​លក់​គ្រឿង​ញៀន តែ​ត្រូវ​ប៉ូលិស​ចាប់​ជាប់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ តាមរយៈកម្មវិធីបរិច្ចាគឈាម

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

លោក Lee Jae-myung ផ្ដើមពី​កម្មករ​រោងចក្រ​ក្លាយទៅ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង

ជីវិតកម្សាន្ដ២១ នាទីutes មុន

ខ្លាចផ្ទុះចម្រូងចម្រាសនយោបាយ តារា​កូរ៉េ​ប៉ុន្មានរូប មិនហ៊ានសូម្បីបញ្ចេញកាយវិការ

ព័ត៌មានជាតិ២១ នាទីutes មុន

សម្ដេចតេជោ៖«ស្តូបមិត្តភាពកម្ពុជា-វៀតណាម»បង្ហាញពីការជួយគ្នាទៅវិញមក,វៀតណាមគ្រោងសង់ស្តូបនេះលើដីខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

វៀតណាម​​បារម្ភពីការចែកចាយ​ទឹកដោះគោ​ក្លែងក្លាយ និង​​អាហារបំប៉នគ្មានការបញ្ជាក់ត្រឹមត្រូវ

សន្តិសុខសង្គម២៤ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ២០ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម