ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបំបែកសំណុំរឿង លើករណីលួច ទាំងសម្បុក
សមត្ថកិច្ចខេត្តកំពង់ចាម បានបំបែកករណីលួចម៉ូតូជាទ្រង់ទ្រាយធំ ក្នុងរយៈពេល២៧ថ្ងៃ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ និងឧបករណ៍មួយចំនួនទៀត។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ និង៤៥នាទី ដោយទទួល បានអនុសាសន៍ចង្អុលការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដកំពង់ចាម បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងជំនាញរបស់ ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមលួចមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លី) យ៉ាងសកម្ម នៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ចាម។

ជាលទ្ធផលសមត្ថកិច្ចយើង បង្ក្រាបចាប់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមមាន៖ ១.ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរះ ហៅ ឡុងសម្បត្តិ ហៅ ឡុង ធា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត។ ២.ឈ្មោះ ដេត សុផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ៣.ឈ្មោះ ហោ ស្រីអូន ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការ ចុះបង្ក្រាបដកហូតវត្ថុតាងរួមមាន ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន០៣គ្រឿង (ធុនសេ១២៥ ចំនួន០២គ្រឿង និងម៉ូតូម៉ាក វីហ្សិន ចំនួន០១ គ្រឿង) , ស្លាកលេខម៉ូតូចំនួន១៤ ស , អាវុធខ្លីចំនួន០១ដើម (ម៉ាក k59 ) , គ្រាប់ចំនួន១០គ្រាប់ , សោកាច់ចំនួន២៣គ្រាប់ និងសម្ភារះវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា កន្លងមកពួកវាធ្លាប់ធ្វើសកម្មភាព ចំនួន១៥លើក (ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម) ហើយម៉ូតូដែលធ្វើសកម្មភាពយកបានពីអំពើលួច គឺបានយកទៅលក់ឲ្យមុខសញ្ញាទទួលផលចោរកម្ម នៅរាជធានីភ្នំពេញ ។




នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានចម្លើយសារភាពពីឈ្មោះ ឡាំ ឆុន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយទទួលបានការសហការ ពីកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្តចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាទទួលផលចោរកម្មបានចំនួន០២នាក់ទៀត នៅចំណុចតាមផ្លូវវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺ ១-ឈ្មោះ សួន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ ២-ឈ្មោះ អ៊ួង សុខគា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ដកហូតសម្ភារះវត្ថុតាងរួមមាន៖ ១-រថយន្តចំនួន០១គ្រឿង ម៉ាក កាម៉ារី ពណ៌ស ពាក់ស្លាកលេខ ២AQ-៩០៦៨ (ប្រើប្រាស់ស្លាកលេខក្លែងក្លាយ) ។ ២-ទូរសព្ទដៃចំនួន០២គ្រឿង។ ៣-អត្តសញ្ញាណប័ណ្ណនគរបាលជាតិ (ក្លែងក្លាយ) មានឈ្មោះ បូ សំបេត ឋានន្តរសក្ដិ អនុសេនីយ៍ឯកឋានៈ មន្ត្រី អត្ថលេខ ៥៧៤៤៧។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានចងក្រងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ចាម រួចហើយ៕
អត្ថបទ៖ ហុង ម៉េងហៀ
សូមចុចអាន៖ ឪពុកម្តាយមិននៅផ្ទះ កូនយកភ្លើងដុតស្រមោចនៅជញ្ជាំងស្បូវ បណ្តាលឲ្យឆេះផ្ទះអស់០១ខ្នង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ