ព័ត៌មានជាតិ
កុដិ១ខ្នង ត្រូវអគ្គិភ័យលេបត្របាក់ទាំងព្រឹក នៅវត្តភ្នំក្រោម
ករណីទុស្សេខ្សែភ្លើងមួយកន្លែង បណ្តាលឲ្យឆាបឆេះកុដិ១ខ្នង និងខូចខាតសម្ភារមួយចំនួន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧និង០០នាទីថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២១ នៅត្រង់ចំណុចវត្ត ព្រះព្រហ្មភ្នំរំចង់ ក្រឡះវិលវង្ស សុវណ្ណបុប្ផា គិរីចុងកោះ ជម្ពូព្រឹក្សា(ហៅវត្តខ្នងភ្នំក្រោម)ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះកុដិព្រះសង្ឃចំនួន០១ខ្នងទំហំ៤×៦ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីឆេះទាំងស្រុង។ លោកបន្តថា ការខូចខាត កុដិចំនួន០១ខ្នង រថយន្តកែច្នៃចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង នឹងសម្ភារៈផ្សេងៗមួយចំនួន។ លោកបន្ថែមទៀតថា ក្នុងករណីពន្លត់អគ្គិភ័យនេះបានកិច្ចសហការពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ។


លោកបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង។ លោកអធិការបញ្ជាក់ថា ករណីនេះពន្លត់ហើយជាស្ថាពរនៅម៉ោង០៧និង៣០នាទី ហើយក្នុងករណីអគ្គិភ័យនេះ មិនមានបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ៕




អត្ថបទ៖ កុសល

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី