Connect with us

ព័ត៌មានជាតិ

ពលរដ្ឋដេញចាប់ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ប្រគល់ឲ្យសមត្ថកិច្ចទាំងព្រឹក​

បានផុស

នៅ

ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់ជូន​សមត្ថកិច្ច​ ចំណែក​ម្នាក់ទៀត​គេចខ្លួនបាត់​ស្រមោល​បន្ទាប់​ពី​ពួកគេ​ធ្វើសកម្មភាព​កាច់​សោ ក ម៉ូតូ​ឌ្រី​ម​សង់​ឆ្នាំ​២០១៦​មួយគ្រឿង​មិនបាន​សម្រេច បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ដែល​ឃាត់ខ្លួនមានឈ្មោះ ហេង សំអឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​វត្តភ្នំ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ចំណែក​ជនសង្ស័យ​ដែល​រត់គេចខ្លួន​ឈ្មោះ ធា ភេទ​ប្រុស អាយុ​ប្រហែល​៣៩​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​។ រីឯជនរងគ្រោះ​មាន​ឈ្មោះ យន់ ភឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​អណ្តូង​តា​អន សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៦ នៅខាងមុខ​ការដ្ឋាន​សំណង់​ដែលខ្លួនបានធ្វើការ ​និង​បាន​ចាក់សោ ក​ត្រឹមត្រូវ ខណៈ​កំពុង​ធ្វើការ​ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់​បានមក​ធ្វើ​សកម្មភាព​កាច់​សោ ក​ ម៉ូតូ​តែ​មិនទាន់បាន​សម្រេចផង​ ក៏​ត្រូវជនរងគ្រោះ​ឃើ​ញ​ស្រែក​ចោរៗ​ផ្អើ​ល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដេញចាប់បាន​ម្នាក់​ចំណែក​ម្នាក់ទៀត​គេចខ្លួនបាត់​។

ក្រោយមក​សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោងក្រោម​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ត​វិធានការ​តាមច្បាប់​៕

អត្ថបទ ៖ សុខា ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម