Connect with us

ព័ត៌មានជាតិ

កម្លាំងនគរបាល២ខេត្ត សហការណ៍គ្នាបង្ក្រាបករណីគ្រឿងញៀន​

បានផុស

នៅ

អនុវត្តតាម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ឈា រី​ម៉ា​រ៉ូ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត និង​តាម​ការណែនាំ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប នៅ​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កែប សហការ​ជាមួយ​នគរបាល​ខេត្តកំពត ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិ​ការបង្ក្រាប​ខាងលើនេះ ​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ពេជ្រ ស្រី​ណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌ស​ថ្លា​ចំនួន​២​កញ្ចប់ ទម្ងន់ ៤,៨២​ក្រាម ថ្លឹង​ទាំង​ថង់​, ទូរ​សព្ទ​២​គ្រឿង​, ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួនធំ​។​

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​កម្លាំង​បាន​បញ្ជូនមក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កែប ដើម្បី​សាកសួរ និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពត ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​នៅ​ព្រឹក​នេះ​រួចហើយ​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម