ព័ត៌មានជាតិ
ការបន្តឧបត្ថម្ភរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះ វិស័យសុខាភិបាលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ (PPE) ដែលមានគុណភាពខ្ពស់ចំនួន ១៨ ០០០ (មួយម៉ឺនប្រាំបីពាន់) ឈុត ជូនដល់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកផ្តល់ការការពារជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើងក្នុងការជួយប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ ឱ្យបានជោគជ័យ ហើយពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ក្នុងពិធីនេះថា “យើងសូមអរគុណសម្រាប់ការជួយគាំទ្រ របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ នេះវាជាពេលវេលាដ៏ត្រឹមត្រូវបំផុត សម្រាប់ការឧបត្ថម្ភនេះ ខណៈពេលដែលយើងកំពុងរៀបចំចែកចាយនូវសម្ភារៈបរិក្ខារពេទ្យ ជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើង នៅតាមបណ្ដាខេត្ត ដើម្បីកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ”។
លោក Sanjay Chakrabarty ក៏បានមានប្រសាសន៍ថា “បេសកកម្មរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជួយឱ្យមនុស្សគ្រប់រូបទទួលបាននូវជីវិតមួយដ៏ល្អប្រសើរ តាមរយៈការការពារសុខភាពរបស់ពួកគេ។ ស្របជាមួយនឹងបេសកកម្មនេះ យើងកំពុងជួយការពារក្រុមគ្រូពេទ្យជួរមុខ ដោយផ្តល់ជូនសម្ភារៈបរិក្ខារពេទ្យដែលមានគុណ ភាពខ្ពស់ ដែលទាំងនេះជាគំនិតផ្ដួចផ្ដើមមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមដ៏ទៃទៀត ដែលយើងបានផ្ដួចផ្ដើមឡើងក្នុងឆ្នាំនេះ ដើម្បីផ្ដល់ការគាំទ្រដល់សហគមន៍ដៃគូរបស់យើង។ ជាឧទាហរណ៍លើគំនិតផ្ដួចផ្ដើមដទៃទៀត ដែលយើងបានអនុវត្ត រួមមានការចូលរួមនៅក្នុងក្រុមសម្ព័ន្ធធានារ៉ាប់រង សម្រាប់ផ្តល់ការធានារ៉ាប់រងសុខភាពលើជំងឺកូវីដ១៩ ដើម្បីជួយផ្ដល់ការការពារផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងន័យដោះស្រាយលើការចំណាយផ្នែកវេជ្ជសាស្ត្រដែលកើតឡើងដោយមិនបានព្រាងទុក ហើយយើងក៏បានការដាក់ចេញនូវដំណោះស្រាយជួយដល់អតិថិជនរបស់យើងពេលជួបបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេល ដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ មិនតែប៉ុណ្ណោះយើងក៏បានពង្រឹង និងពង្រីកវិសាលភាពនៃការការពាររបស់យើងជូនដល់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។ យើងពិតជាកោតសរសើរចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជាមកទល់ពេលនេះ ហើយយើងនឹងបន្តគាំទ្រយុទ្ធនាការរបស់រាជរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ”។
ការឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃមូលនិធិប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ របស់មូលនិធិព្រូដិនស៍ (Prudence Foundation) ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគមន៍របស់ព្រូដិនសល និងកិច្ចខិតខំប្រឹងប្រែងដោយស្ម័គ្រចិត្តរបស់ប្រជាជនរបស់យើងនៅតំបន់អាស៊ី អាមេរិក និងអាហ្វ្រិក។ មូលនិធិនេះផងដែរ ក៏ត្រូវបានផ្តល់ឱ្យប្រទេសទូទាំងពិភពលោក ដែលមានសាខាក្រុមហ៊ុនព្រូដិនសលតាំងនៅ តាមរយៈជំនួយសប្បុរសធម៌ ក៏ដូចជាកម្មវិធីសហគមន៍ ខណៈដែលមានការទទួលរងផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏នឹងផ្ដល់ជំនួយមូលនិធិដល់ដៃគូមិនស្វែងរកប្រាក់ចំណេញនៃមូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ដើម្បីគាំទ្រដល់ការងាររបស់ពួកគេ ក្នុងការសម្រាលផលប៉ះពាល់ពីសំណាក់ជំងឺរាតត្បាតនេះមកលើសហគមន៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ចាប់តាំងពីក្រុមហ៊ុន ព្រូដិនសល បានប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មូលនិធិព្រូដិនស៍ បានផ្ដួចផ្ដើមកម្មវិធីជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជួយពង្រឹងវិស័យអប់រំ សុខភាព និងសុវត្ថិភាព។ ក្នុងនោះរួមមានកម្មវិធី ឆា ឈីង (Cha Ching Money Smart Kids) កម្មវិធី SAFE STEPS ដែលជាកម្មវិធីផ្ដល់ព័ត៌មានសំខាន់ៗដល់សាធារណជនអំពីសុវត្ថិភាពចរាចរណ៍ និងការត្រៀមបង្ការគ្រោះមហន្តរាយធម្មជាតិ កម្មវិធី អំណានដំបូង ដែលជាកម្មវិធីអប់រំកុមារតូចៗ ដោយសហការជាមួយអង្គការ Save the Children និងមានកម្មវិធីជាច្រើនផ្សេងទៀតទាក់ទងជាមួយវិស័យសុខភាព ការអប់រំ និងសុខុមាលភាពផ្នែកហិរញ្ញវត្ថុ។ គំនិតផ្ដួចផ្ដើមទាំងអស់នេះ ត្រូវបានគាំទ្រដោយបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលស្ម័គ្រចិត្តចំណាយពេលវេលា និងការខិតខំរបស់ពួកគេ ដើម្បីធានាឲ្យបានថា ពួកគេបានចូលរួមចំណែកជួយសហគមន៍ និងប្រកបដោយប្រសិទ្ធភាពបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.prudencefoundation.com៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


