ព័ត៌មានជាតិ
រដ្ឋមន្ត្រីយុត្តិធម៌និងប្រធានសាលាឧទ្ធរណ៍ថ្មីជួបគ្នារកដំណោះស្រាយសំណុំរឿងអ្នកជាប់ឃុំឱ្យបានលឿន
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានសាលាឧទ្ធរណ៍ភ្នំពេញថ្មីនិង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញបានជួបគ្នាដើម្បីរិះរកដំណោះស្រាយសំណុំរឿងអ្នកជាប់ឃុំឱ្យបានលឿនក៏ដូចជាការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
នៅក្នុងជំនួបពិភាក្សានោះ ដែរ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក សេង ស៊ីវុត្ថា ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ អមដោយថ្នាក់ដឹកនាំនៃសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជំរុញការដោះស្រាយសំណុំរឿងនៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញឱ្យបានលឿន ជាពិសេស ចំពោះសំណុំរឿងដែលមានអ្នកជាប់ឃុំ និងអំពីទិសដៅការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ សំដៅលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

កន្លងមកក្នុងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនេះដែរក្រសួងយុត្តិធម៌បានបង្កើត គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ (គ.យ.ក.ស) ទូទាំង២៥រាជធានី-ខេត្ត រយៈពេល១០០ថ្ងៃ។
រយៈពេល១០០ថ្ងៃគឺចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃ២៨ខែសីហា ឆ្នាំ២០២០កន្លងទៅ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងទូទាំងប្រទេសបានចំនួន៨១១៣សំណុំរឿង ស្មើនឹង៦៣% នៃសំណុំរឿងដែលកកស្ទះកន្លងមក។
តាមរយៈការដោះស្រាយសំណុំរឿងកកស្ទះនេះដែរនឹងជួយ កាត់បន្ថយបានពី ៥០ ទៅ ៧០ភាគរយនូវភាពចង្អៀតណែនក្នុងពន្ធនាគារ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


