Connect with us

ព័ត៌មានជាតិ

សុវត្ថិភាព​ក្នុង​ការ​ទូទាត់​គឺជា​ដ៏​គន្លឹះ​សំខាន់ ខណៈ​ពេល​អាស៊ី​ប៉ាស៊ីហ្វិក​ចាប់ផ្តើម​ដាក់​ដំណើរការ​ឡើងវិញ​នូវ​ពាណិជ្ជកម្ម​ឌីជីថល​នៅក្រោយ​ជំងឺ​រាតត្បាត​ចប់​

បានផុស

នៅ

​ភាព​ច្នៃប្រឌិត​ដែល​ដើរ​តាម​តម្រូវការ និង​ឥរិយាបថ​របស់​អ្នកប្រើប្រាស់ គឺជា​ប្រធានបទ​អាទិភាព​នៅក្នុង​របៀបវារៈ នៃ​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​របស់​យើង។

​ភ្នំពេញ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ ២០២១ – Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​សុវត្ថិភាព​នៃ​ការទូទាត់ ស្រប​ពេលដែល​ឥរិយាបថ​អ្នកប្រើប្រាស់​មានការ​ផ្លាស់​ប្តូរ​ក្នុងកំឡុងពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត​។ ថ្លែង​ទៅកាន់​ដៃគូ​ពាណិជ្ជកម្ម និង​អតិថិជន​ជាង ១៥០០ នាក់ នៅក្នុង​កិច្ចប្រជុំ​កំពូល​ដែល​បាន​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​លើ​ប្រធានបទ​ស្តីពី “​សុវត្ថិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​” ដែលជា​ការរៀបចំ​ឡើង​ជា​លើកដំបូង​របស់ខ្លួន​កាលពី​សប្តាហ៍​មុន Visa បាន​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​ទៅលើ​បទពិសោធន៍​នៃ​ការទូទាត់​ដ៏​រឹងមាំ​នៅក្នុង​បរិយាកាស​ពាណិជ្ជកម្ម​ដែលមាន​ការផ្លាស់ប្តូរ​។

ជាមួយនឹង​ការ​ផ្លាស់ប្តូរ​អាកប្បកិរិយា​របស់​អ្នកប្រើប្រាស់​នេះ Visa បានកត់សម្គាល់​ឃើញ​នូវ​និន្នាការ​ចំនួន​បី ដែល​កើតមាន​ជាទូទៅ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក – ទីមួយ​៖ ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា contactless បាន​ក្លាយជា​ជម្រើស​អាទិភាព សម្រាប់​សុខភាព និង​សុវត្ថិភាព ទី​ពីរ​៖ បទពិសោធន៍​នៃ​ការទិញ​ទំនិញ​អេ​ឡិច​ត្រូ​និ​ច (eCommerce) តាម​តំរូវការ បាន​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​មានការ​រំពឹង​ទុក​កាន់តែ​ខ្ពស់​ទៅលើ​គុណភាព និង​ល្បឿន​សេវាកម្ម និង ទី​៣៖ បន្ទាត់​ដែល​ខណ្ឌ​ចែក​រវាង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​ការទិញ​ដោយផ្ទាល់ ហាក់ដូចជា​នៅមាន​ភាពមិនច្បាស់លាស់​។ ហើយ​ជា​លទ្ធផល ធ្វើ​ឲ្យ​ការ​ក្លែងបន្លំ ក៏បាន​ផ្លាស់ប្តូរ​រូបភាព​ពី​លក្ខណៈ​បែប​ប្រពៃណី ទៅក្នុង​រូបភាព​បែប​ពាណិជ្ជកម្ម​ឌីជីថល​ផងដែរ ដូច្នេះហើយ Visa ក៏​កំពុង​ជំ​រុញឱ្យ​ឧស្សាហកម្ម​មួយ​នេះ​ចាត់វិធានការ​សកម្ម​ផ្សេងៗ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំងនេះ​។

លោក Joe Cunningham ដែលជា​នាយក​គ្រប់គ្រង​ហានិភ័យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Visa បាន​មានប្រសាសន៍ថា​« ជំងឺ​រាតត្បាត​កូ​វីត​បាន​ជួយ​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់ ពាណិជ្ជកម្ម និង​ជារួម​គឺ​ការទូទាត់​តាមរយៈ​ឌីជីថល​។ យើង​ជឿជាក់​ថា គំរូ​នៃ​របត់​ផ្លាស់ប្តូរ​ទាំងនេះ​គឺ​នឹង​បន្ត​នៅទីនេះ​ជា​និរន្ត​ន៍ ហើយ​អតិថិជន​ជាច្រើន​ដែលជា​អ្នកប្រើប្រាស់​សេវាកម្ម​ឌីជីថល​ជា​លើកដំបូង នឹងត្រូវ​សម្រេចចិត្តថា​តើ​ត្រូវ​ទិញ​នៅ​កន្លែង​ណា បើ​ផ្អែកទៅលើ​ថា​តើ​ពួកគាត់​អាច​ទុកចិត្ត​អ្នកលក់ ឬ​អត់​។ នៅពេលដែល​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​ក្លាយជា​ប្រភព​ចម្បង​ក្នុង​ការទិញ​ទំនិញ សុវត្ថិភាព​នៃ​ការទូទាត់​ប្រាក់ គឺជា​កត្តា​ជំរុញ​បឋម​ក្នុង​ការបង្កើត​ទំនុកចិត្ត ដូច្នេះហើយ វិស័យនេះ​ត្រូវតែ​ផ្តល់ជូន​អតិថិជន​នូវ​ការរំពឹងទុក​មួយ​សម្រាប់​បទពិសោធន៍​នៃ​ការទូទាត់​ប្រាក់​ដែល​ប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស​» ។

​និន្នាការ​ពាណិជ្ជកម្ម​ដែល​កើតមាន​បណ្តាលមកពី​ជំងឺ​រាតត្បាត បាន​ចង្អុល​នូវ​មធ្យោបាយ​ថ្មី​ទាក់ទង​នឹង​របៀប​ដែល​អតិថិជន​ទិញ​ទំនិញ និង ការធ្វើ​ប្រតិបត្តិការ​។​

1.​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless – នៅពេល​អតិថិជន​ផ្តល់​អាទិភាព​ទៅលើ​សុខភាព និង​សុវត្ថិភាព ការយកចិត្តទុកដាក់ និង​ផ្តោតលើ​ការទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា contactless និង ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់ «​ប៉ះ​ដើម្បី​បង់ប្រាក់​»​។ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងចំណោម​ប្រតិបត្តិការ​ទល់មុខ​គ្នា​ពីរ​របស់ Visa មាន​មួយ​ដែល​ប្រើប្រាស់​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា contactless ។ Visa រំពឹងថា ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា Contactless នឹង​ជំនួស​ការចាយ​សាច់ប្រាក់​សុទ្ធ ហើយនឹង​ក្លាយជា​វិធីសាស្ត្រ​ទូទាត់​ដែល​ជាទី​ពេញចិត្ត​សម្រាប់​ម្ចាស់​អាជីវកម្ម និង​អតិថិជន​។

2.​បទពិសោធន៍​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​តាម​តម្រូវការ – អ្នកទិញ​ឥ​វ៉ាន់​រំពឹងថា ផលិតផល និង​សេវាកម្ម នឹង​អាច​រកបាន​នៅពេល​ពួកគេ​មាន​តម្រូវការ និង​នៅ​ទីតាំង​ដែល​ពួកគេ​ចង់បាន​។ កត្តា​នេះ​នឹង​តម្រូវឱ្យ​បទពិសោធន៍​ក្នុង​ការទិញ និង​ទូទាត់ ត្រូវតែ​រហ័ស រលូន និង​ងាយស្រួល​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

3.​ភាព​មិន​ច្បាស់​នៃ​ខ្សែបន្ទាត់​ដែល​ខណ្ឌ​រវាង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​ការទិញ​លក្ខណៈ​រូបវ័ន្ត ៖ តាមរយៈ​ការបង្ហាញ​នៅក្នុង​ទិន្នន័យ​របស់ Visa ដែល​មិន​រាប់បញ្ចូល​ការធ្វើដំណើរ​ក្រៅប្រទេស ការទូទាត់​របស់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​សកល​បាន​កើនឡើង​ជាង ២០ ភាគរយ នៅក្នុង​ត្រីមាស ចុងក្រោយ បើ​ធៀប​នឹង​ឆ្នាំមុន ខណៈពេលដែល​ទំហំ​នៃ​ការទូទាត់​តាម​អេ​ឡិច​ត្រូ​និ​ច​មាន​កំណើន​ជា​មធ្យម​យ៉ាងតិច ៣០% នៅក្នុង​ប្រទេស​ឥណ្ឌា និង​សិង្ហ​បុរី ក្នុង​រយៈពេល​បី​ត្រីមាស ចុងក្រោយ​។ ការកើនឡើង​នេះ​ទំនងជា​នៅតែ​បន្ត​នៅពេលដែល​កំណើន​អេ​ឡិច​ត្រូ​និ​ច​នៅតែមាន​កំណើន​យ៉ាងរឹងមាំ បើទោះជា​អតិថិជន​មួយចំនួន​បានចាប់ផ្តើម​ត្រឡប់​ទៅ​ទិញ​ទំនិញ​នៅតាម​បណ្តា​ហាង​វិញ​ក៏ដោយ​។​

ទាក់ទង​នឹង​និ​ភ័យ​នៃ​ការ​ក្លែងបន្លំ Visa បាន​នាំមក​នូវ​ដំណោះស្រាយ​ផ្សេងៗ​ដែល​ធានាថា​នឹងមិន​ធ្វើ​ឲ្យ​បាត់បង់​តុល្យភាព​រវាង​សុវត្ថិភាព​នៃ​ការទូទាត់ និង​ភាពងាយស្រួល​របស់​អតិថិជន​។ នោះ​គឺ បច្ចេកវិទ្យា Visa Secure ដែល​ប្រើ​ស្តង់ដារ​ចុងក្រោយ​នៃ សុវត្ថិភាព EMV® 3-D បន្ថែម​នូវ​ស្រទាប់​ការពារ​ពី​ការ​ក្លែងបន្លំ ដូច្នេះ​ស្ថាប័នហិរញ្ញវត្ថុ និង​អ្នកលក់ អាច​ជឿជាក់ថា​ប្រតិបត្តិ​ការពិតជា​ត្រឹមត្រូវ​។ ដំណោះស្រាយ​នេះ​ក៏មាន​សក្តានុពល​ក្នុងការ​កាត់បន្ថយ​ការបាត់បង់​ការ​លក់ស​ម្រា​ប់​ពាណិជ្ជករ ដោយសារតែ​ការទូទាត់​ប្រាក់​មានការ​ធ្លាក់ចុះ និង​ធ្វើអោយ​ប្រសើរឡើង​នូវ​បទពិសោធន៍​ទិញ​ទំនិញ​របស់​អតិថិជន​ទូទៅ​។​

​សេវាកម្ម​និមិត្តសញ្ញា Visa (VTS) មាន​តួនាទី​បង្វែរ​ទិន្នន័យ​ទូទាត់​ប្រាក់​ងាយ​ដែល​រងគ្រោះ​ដូចជា លេខ​កាត និង​ព័ត៌មាន​លម្អិត​របស់​គ​ណ​នី​ទៅជា​និមិត្តសញ្ញា ដូច្នេះហើយ​ធ្វើឱ្យ​តម្លៃ​ទិន្នន័យ​ធ្លាក់ចុះ និង​ធ្វើឱ្យ​វា​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​លួច​បន្លំ ទោះបី​វា​ត្រូវបាន​គេ​លួច​ក៏ដោយ​។ យោងតាម​ទិន្នន័យ​របស់​ទីផ្សារ​សហរដ្ឋអាមេរិក​បង្ហាញថា និមិត្តសញ្ញា (token) អាចជួយ​កាត់បន្ថយ​ការ​ក្លែងបន្លំ​បានជា​មធ្យម ២៦ ភាគរយ ប្រៀបធៀប​ទៅនឹង​ប្រតិបត្តិការ​កាត តាមរយៈ​អ៊ី​ន​ធើ​ណេ​ត​ដែល​អតិថិជន​បញ្ចូល​ព័ត៌មាន​លម្អិត​កាត​របស់​ពួកគេ​សម្រាប់​ការទូទាត់​។ ជាមួយ VTS ក្រុមហ៊ុន Visa បាន​ចំណាយពេល​ជាង ៥ ឆ្នាំ ដើម្បី​ចេញ​និមិត្តសញ្ញា​ចំនួន ១,៤ ពាន់​លាន នៅ​ទូទាំង​ពិភពលោក តែ​ឥឡូវនេះ វា​បាន​កើនឡើង​លើសពី ២ ពាន់​លាន និមិត្តសញ្ញា ក្នុង​រយៈពេល​តែ ១០​ខែ ប៉ុណ្ណោះ​។ ឥឡូវនេះ VTS គឺជា​ផ្នែក​មួយ​នៃ​វេទិកា​សុវត្ថិភាព​នៃ​ការទូទាត់​ធំ​បំផុត​នៅលើ​ទីផ្សារ ដែល​ផ្តល់​ការការពារ​ទិន្នន័យ ខណៈ​ជួយ​កាត់បន្ថយ​ការបំពេញ​បែបបទ​ដែល​មិនចាំបាច់​សម្រាប់​អ្នកប្រើប្រាស់ ។​

​ជាមួយ​ការ​សង្កត់ធ្ងន់​ទៅលើ​ការកើនឡើង​កាន់តែ​ទូលំទូលាយ​នៃ​តម្រូវការ ក្នុងការ​ចាប់យក​ដំណោះស្រាយ​សុវត្ថិភាព​នៃ​ការទូទាត់​ដែល​ស្របតាម​ស្តង់ដារ​ក្នុង​វិស័យនេះ លោក Joe Cunningham ក៏បាន​បន្ថែមទៀតថា​៖« អ្នក​ក្លែងបន្លំ​មួយចំនួន បាន​វិ​វត្ត​វិធីសាស្ត្រ​ក្នុងការ​បន្លំ​របស់​ពួកគេ បាន​លឿន​ជាង​អ្នកប្រើប្រាស់ និង​ម្ចាស់​អាជីវកម្ម​ភាគច្រើន​អាច​រៀបចំខ្លួន​ទៅទៀត​។ ដូច្នេះហើយ ដើម្បី​ត្រៀមខ្លួន​ជាស្រេច​មុនពេល​មាន​ករណី​ការបោក​បន្លំ វា​ជាការ​ចាំបាច់​ដែល​ត្រូវ​ធានាថា​ប្រព័ន្ធ​ទូទាត់​បែប​អេកូឡូស៊ី មាន​ហេដ្ឋារចនាសម្ព័ន្ធ​បំពាក់​ស្រាប់​ជាមួយនឹង​ដំណោះស្រាយ​គ្រប់គ្រង​ការ​ក្លែងបន្លំ​ដែល​ប្រសើរ និង​គួរឱ្យ​ទុកចិត្តបាន​។ នៅក្នុង​ពិភព​ឌីជីថល​ដែលមាន​ការរីក​ធំ​កាន់តែខ្លាំង​ឡើង ការទូទាត់​ប្រកបដោយ​សុវត្ថិភាព គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការកសាង​ទំនុកចិត្ត​របស់​អតិថិជន ហើយ​វា​ត្រូវតែ​ជា​មូលដ្ឋានគ្រឹះ​នៃ​អាជីវកម្ម និង​ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន និង​អនាគត​» ។​

​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ទាក់ទង​នឹង​សុវត្ថិភាព​នៃ​ការទូទាត់ របស់​ក្រុមហ៊ុន Visa នៅ​ឆ្នាំ ២០២១ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​តំបន់ ដែល​បាន​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១ ខែឧសភា​ឆ្នាំ ២០២១ ហើយ​មានការ​ចូលរួម​ពី​អ្នកជំនាញ​ខាង​បង្កា​ហានិភ័យ​ឈានមុខ​គេ ដើម្បី​មក​ចែករំលែក​ការរៀនសូត្រ និង​ការអនុវត្ត​ល្អៗ ស្តីពី​សុវត្ថិភាព​នៃ​ការច្នៃប្រឌិត​លើ​វិធីសាស្ត្រ​ទូទាត់ ។​

​កិច្ចប្រជុំ​ថ្នាក់​តំបន់​នេះ ក៏បាន​លើកឡើង​ពី​ការផ្លាស់ប្តូរ​សំខាន់ៗ​មួយចំនួន ដែល​យើង​បាន​ជួប​ដោយផ្ទាល់​តាំងពី​ឆ្នាំមុន ជាពិសេស​លើ​ឥរិយាបទ​របស់​អតិថិជន និង​ការត្រៀមខ្លួន​របស់​សហ​គ្រាស ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​ទាំងនេះ​។ វា​ផ្តោតលើ​ហានិភ័យ​ដែល​កើតឡើង​ពី​ទិដ្ឋភាព​ពាណិជ្ជកម្ម​ថ្មី និង វិធានការណ៍​ដែល​អ្នកពាក់ព័ន្ធ​ត្រូវធ្វើ ដើម្បី​ការពារ​អាជីវកម្ម និង អ្នកប្រើប្រាស់​របស់​ពួកគេ។

​អំពី​ក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល​។ បេសកកម្ម​របស់​យើង​គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល​តាម​រយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់​ដែល​អាច​ទុកចិត្តបាន​និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក នឹងមាន​លទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ​ជាង ៦៥,០០០​ប្រតិបត្តិការ​ក្នុង​មួយ​វិនាទី​។ ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរលើ​ការច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជម្រុញ​ដល់​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​បែប​ឌីជីថល​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក​ណា​ក៏បាន សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង​។ នៅពេលដែល​ពិភពលោក​ផ្លាស់ប្តូរ​ពី analog ទៅ​ឌីជីថល​ក្រុមហ៊ុន Visa ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង បណ្តាញ​របស់ខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ជាមួយនឹង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នា​ថ្ងៃ​អនាគត​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ visa.com/blog និង @VisaNews.

​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​៖

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​

​ក្រុមហ៊ុន Visa Worldwide Pte. Limited​ ​

​ទូរស័ព្ទ ៖ (84) 28 3520 7439

​អ៊ី​ម៉ែ​ល ៖ [email protected]​ ​

​កញ្ញា គ្រី សុ​វណ្ណា​រី​

​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរស័ព្ទ ៖ (855) 11 733 368

​អ៊ី​ម៉ែ​ល​៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១៦ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម