ព័ត៌មានជាតិ
ពិន័យ១០ម៉ឺនរៀលទុកជាការព្រមាន សម្រាប់ក្មេងទំនើងបំពាក់បំពង់ស៊ីម៉ាំងម៉ូតូខុសបច្ចេកទេស
ទុកជាការព្រមានម៉ូតូ១គ្រឿង ត្រូវពិន័យ១០ម៉ឺនរៀល ដោយសារតែម៉ូតូទាំងនោះជិះដោយក្រុមក្មេងស្ទាវ ដែលបំពាក់បំពង់ស៊ីម៉ាំងបំពងសំឡេងខុសបច្ចេកទេសស្តង់ដាដើម និងរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។

ពាក់ព័ន្ធនឹងបញ្ហានោះដែរ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានចាប់ឃាត់ម៉ូតូដែលកែច្នៃ បំពង់ស៊ីម៉ាំងបំពងសំឡេងខុសបច្ចេកទេសបានចំនួន ១២គ្រឿង យកមករក្សាទុក ដើម្បីធ្វើការផាកពិន័យនិងតម្រូវឲ្យម្ចាស់ម៉ូតូដោះដូរបំពង់ស៊ីម៉ាំងកែច្នៃចេញ ទើបអនុញ្ញាតឲ្យយកម៉ូតូត្រឡប់ទៅវិញបាន។ ជាក់ស្ដែងនៅសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានឲ្យម្ចាស់ម៉ូតូចូលខ្លួនមកពិន័យតាមច្បាប់ចរាចរណ៍ ក្នុងម៉ូតូ១គ្រឿងពិន័យចំនួន១០ម៉ឺនរៀល និងបានឲ្យម្ចាស់ដោះដូរបំពង់ស៊ីម៉ាំង ដែលកែច្នៃមកដាក់បំពង់ស៊ីម៉ាំងធម្មតាវិញ។


ជាមួយគ្នានោះដែរលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថា ប្រតិបត្តិការឃាត់ម៉ូតូកែច្នៃធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដល់យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដែលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានដាក់គោលដៅស្ទាក់ឃាត់ម៉ូតូកែច្នៃបំពង់ស៊ីមុំាង(ប្រែន) បានចំនួន១២គ្រឿង។ លោកអធិការខណ្ឌឬស្សីកែវបានបន្តឲ្យដឹងទៀតថា ក្រោយយកមករក្សាទុករួច បានតម្រូវឲ្យម្ចាស់ម៉ូតូមកធ្វើកិច្ចសន្យានិងពិន័យតាមច្បាប់ ដោយឲ្យម្ចាស់ម៉ូតូទាំងអស់នោះ ដោះដូរបំពង់ស៊ីម៉ាំង ដែលឮខ្លាំងបំពង់ នោះមកស៊ីមុំាងធម្មតាវិញ ព្រមទាំងផាកវិន័យជាប្រាក់ចំនួន១០ម៉ឺនរៀលក្នុងម៉ូតូ១គ្រឿង យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។ បន្ទាប់មកទើប អនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថា ឈប់កែច្នៃបំពង់ស៊ីមាំងម៉ូតូ ឲ្យឮខ្លាំងៗរំខានដល់សាធារណជនបែបនេះតទៅទៀត


គួរបញ្ជាក់ផងដែរថា នាពេលកម្លាំងនគរបាលខណ្ឌឬស្សីកែវបាន ចុះអប់រំណែនាំដល់ក្រុមក្មេងទំនើងដែលច្នៃបំពង់ស៊ីមុំាងម៉ូតូបង្កឲ្យមានសំឡេងឮខ្លាំងរំខាន នៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ឲ្យមានសកម្មភាពបែបនេះទៀត បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឲ្យមានសំឡេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និង បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈផងដែរ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ ឯកឧត្តម ត្រាំ អ៉ីវតឹក ទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


