Connect with us

ព័ត៌មានជាតិ

មកដឹងពីជីវប្រវត្តិរដ្ឋមន្រ្តី​ធ្លាប់កាន់ការងារ​​ពី​រ​ក្រសួង​​រយៈពេល ១២ ឆ្នាំ​ ឯកឧត្តម​ត្រាំ អ៉ីវតឹក

បានផុស

នៅ

ឯកឧត្តម ទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក កើតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៤៨ នៅឃុំស្គុស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នមានទីលំនៅផ្ទះលេខ៣៦ ផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញខណ្ឌ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក មានតួនាទីនៅក្នុងរាជការជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (គ្រប់គ្រង និងអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល)។ នៅក្នុងគណបក្ស លោកមានមុខងារជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែង និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក មានកំរិតវប្បធម៌ជាបណ្ឌិតវិស្វករ ផ្លូវ ស្ពាន ពីទីក្រុងប៉ារីស ហើយសញ្ញាបត្រឯកទេសដែល​​មាន គឺវិស្វករផ្លូវ ស្ពាន នៃសាលាផ្លូវស្ពាន ទីក្រុងប៉ារីស និងជាបណ្ឌិតវិស្វករផ្លូវ ស្ពាន នៅមន្ទីរពិសោធន៍ផ្លូវ ស្ពាន ទីក្រុងប៉ារីស ព្រមទាំងមានចំណេះដឹងជាមូលដ្ឋានវិស័យបច្ចេកវិជ្ជាគមនាគមន៍ និងព័ត៌មាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានចូលបម្រើការងារនៅក្នុងជួររាជការ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៧៩ និងបានចូល​ជាសមាជិកគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៨៥។ បច្ចុប្បន្នមានតួនាទី ជាគណៈកម្មាធិការសាខាបក្ស ខ៥ ចំណុះគណ:កម្មាធិកាគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងបានចូលជាសមាជិកសមាជិកាគណៈកម្មាធិការកណ្ដាលនៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៧។

មុនឆ្នាំ១៩៧០ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក គឺជានិស្សិតនៅវិទ្យាល័យព្រះយុគន្ធរ រហូតដល់ឆ្នាំ១៩៦៧។ បន្ទាប់​មក​បានទៅរៀនសម្រាប់ត្រៀមប្រលងចូលសាលាវិស្វករនៅប្រទេសបារាំង ចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧៣។

-ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ គឺជាសិស្សត្រៀមថ្នាក់គណិតសាស្ត្រជាន់ខ្ពស់ និងពិសេស នៅទីក្រុងប៉ារីស ប្រទេសបារាំង។ 
-ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក គឺជានិស្សិតវិស្វករនៅសាលាវិស្វករស្ពានថ្នល់ទីក្រុងប៉ារីស ប្រទេសបារាំង។
-នៅឆ្នាំ១៩៧៥ និងដើមឆ្នាំ ១៩៧៦ ដល់ឆ្នាំ១៩៧៩ គឺជាកសិករ និងកម្មករ ក្នុងរបបប៉ុលពត នៅវិទ្យាស្ថានតិចណូ-តាលី ស្ទឹងមានជ័យ រោងចក្រក្រឡឹង ដ៦ ក្បាលថ្នល់-ព្រែកហូរ តាខ្មៅ-បឹងត្របែក ភ្នំពេញ-ដីក្រហមស្ទឹងត្រង់។
-ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក គឺជាអនុប្រធានក្រុមហ៊ុនផ្លូវដែកកម្ពុជា ទទួលបន្ទុកផ្លូវស្ពាន​អាគារ។
-ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩៣ ជាអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន និងប្រៃសណីយ៍។
-ពីឆ្នាំ១៩៩៣ ដល់ ២០០៨ គឺជាអនុរដ្ឋលេខាធិការ បានរយៈពេល៣ ខែ ឡើងជារដ្ឋលេខាធិការរហូតដល់ឆ្នាំ២០០៨។
-ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ គឺជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
-ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២០ គឺជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
-ចាប់ពីខែមេសា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន គឺជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស។

ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក មានកូនចំនួន២នាក់ (ស្រីទាំង២) ដែលបច្ចុប្បន្ន ម្នាក់មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងម្នាក់ទៀត ជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

នៅ​ថ្ងៃទី​១ មិថុនា​ ២០២១ មន្រ្តី​ថ្នាក់​កំពូល​របស់​រដ្ឋាភិបាល​​ឯកឧត្តម ត្រាំ អ៉ីវតឹក បាន​ទទួល​មរណភាព​​ ក្នុង​អាយុ​៧២​ឆ្នាំ ដោយ​រោគាពាធ​។ មរណភាព​របស់​ឯកឧត្តម​គឺ​ជា​ការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។ ឯកឧត្តម​ជាចាស់ទុំដែលមាន​ចរិតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និងសំដី​សំដៅមួយៗច្បាស់ៗ ព្រមទាំងសមញ្ញគួរជាទីគោរព និងយកគំរូរៀនសូត្រតាម៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម