Connect with us

ព័ត៌មានជាតិ

ករណីពុលស្រាស្លាប់នៅខេត្តពោធិ៍សាត់ ​ជនរងគ្រោះ​ស្លាប់​​បន្ត​បន្ទាប់តាំង​ពីថ្ងៃ ២៨ ឧសភា​មក

បានផុស

នៅ

ក្រសួងសុខាភិបាលបាន​ចេញ​របាយការណ៍​ករណី​ពុលស្រា​ស្លាប់នៅ​ខេត្ត​ពោធិសាត់ ដែល​បណ្តាល​ឲ្យជនរងគ្រោះ ០៧ នាក់​បាន​ស្លាប់​បន្ត​បន្ទាប់។

ក្រសួងសុខាភិបាល​បានបញ្ជាក់ថា នាថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង០២ និង១៥នាទី រសៀល ប្រធានមន្ទីរអនុប្រធានមន្ទីរ និង​ក្រុម​ឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ស្រុកប្រតិបត្តិក្រគរ និងមណ្ឌលសុខភាព អន្សាចំបក់ ដោយមានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជំនាញ បានចុះអង្កេតស្រាវជ្រាវ ករណី​មរណភាព​នៅចំណុច ភូមិសានសរ និងភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលសង្ស័យជាករណី​ពុល​ស្រា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ និង​ការសាកសួរបានរកឃើញថា មានការ​ស្លាប់ដោយសារ​​សង្ស័យពុលស្រាស និងស្រាថ្នាំជាបន្តបន្ទាប់សរុបចំនួន៧នាក់ (ស្រី៧នាក់) ដោយចាប់ផ្តើមស្លាប់ពីថ្ងៃ ទី២៨ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិកើតហេតុខាងលើនេះ និងភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ ដោយសារពិសារស្រា ដែលមានជាតិមេតាណុលខ្ពស់ និងមានការយឺតយ៉ាវក្នុងការស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ។

រហូតមកដល់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមស្រាវជ្រាវបានរកឃើញអ្នកប៉ះពាល់សរុប ៩៦ នាក់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រគរ មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយផ្អែកលើស្ថានភាពសុខភាពមួយចំនួនបានជាសះស្បើយ និងមួយចំនួនទៀតកំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ។

ករណីទាំងអស់ចាប់ផ្តើមឡើងដោយមានរោគសញ្ញាដូចជា ស្រវាំងភ្នែក ព្រិលភ្នែក ណែនដើមទ្រូង ចុកទ្រូង ថប់ដង្ហើម ត្រជាក់ដៃជើង វិលមុខ ក្អួត ឈឺក្បាល ធីងធោង អស់កម្លាំង ទន់ដៃទន់ជើង និង សន្លប់ ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រា ស ពីទីតាំង៣កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើរមកក្រសួងសុខាភិបាលនាថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១។ លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា សំណាកស្រាថ្នាំ និងស្រា ស ៤សំណាក មាន២សំណាក ស្រា ស និងស្រាថ្នាំ ដែលមានសារធាតុមេតាណុល (Methanol) លើសកម្រិតខ្ពស់ពី៩,៥ ដល់១៥ភាគរយ ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។

ពាក់ព័ន្ធនឹងករណីស្លាប់ខាងលើ ក្រសួងសុខាភិបាលសន្និដ្ឋានថា “ ហេតុការណ៍ស្លាប់ នៅភូមិទាំង២នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ កើតឡើងដោយសារការ​ពិសាស្រាស ឬស្រាថ្នាំ ដែលមានជាតិ​មេតាណុលខ្ពស់ បញ្ចាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍។

ការ​ស្លាប់ដោយសារតែការបរិភោគស្រា មានសារធាតុមេតាណុលនៅតែកើតមានឡើងជាដដែលៗនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះ។ មានជាអាទិ៍ករណីស្លាប់ ១៤នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល។ ករណីស្លាប់នៅស្រុកកំពង់ត្រាចខេត្តកំពត ចំនួន ១០នាក់ និងការស្លាប់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន​៧​នាក់នេះ ដែលសរុបរួមទាំងអស់ស្លាប់៣១នាក់ហើយដោយសារតែពុលស្រា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម