ព័ត៌មានជាតិ
អាជ្ញាធរចាប់ផ្តើមជួសជុលផ្លូវក្នុងក្រុងបានលុងឡើងវិញ
ខេត្តរតនគិរី÷ ដោយសារសោភ័ណ្ឌភាព និងមើលឃើញពីទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីដែលជួបផលលំបាកក្នុងការធ្វើដំណើរប្រកបមុខរបរប្រចាំថ្ងៃអាជ្ញាធរខេត្តរតនគិរីបាននិងកំពុងមមាញឹកក្នុងការស្ថាបនាសាងសង់និងជួសជុលផ្លូវមួយចំនួនដែលទទួលរងការខូចខាតនារដូវភ្លៀងកន្លងមក។

ជាក់ស្ដែងផ្លូវកៅស៊ូដែលកំពុងជួសជុលនាពេលនេះ មានជាច្រើនខ្សែដែលខាងអាជ្ញាធរកំពុងតែជួសជុលជាបន្តបន្ទាប់ហើយមានផ្លូវខ្លះក៏បានរួចរាល់ជាស្ថាពរនិងផ្លូវខ្លះកំពុងតែជួសជុលផងដែរ។
ទាក់ទងទៅនឹងការជួសជុលនិងសាងសង់ផ្លូវក្នុងក្រុងបានលុង លោក ម៉ង ទែក ប្រធានអង្គភាពលទ្ធកម្មសាខាខេត្តរតនគិរីបានឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា ផ្លូដែលជួសជុលជាប្រភេទ DBST ក្នុងឆ្នាំ២០២០ បានរួចរាល់មួយចំនួនហើយផ្លូវមួយចំនួនទៀតកំពុងតែសម្រុកជួសជុលនិងពង្រីកបន្ថែម។
លោកប្រធានអង្គភាពលទ្ធកម្មសាខាខេត្តរូបនេះបានបន្តទៀតថា នៅក្នុងការសាងសង់ជួសជុលផ្លូវក្នុងក្រុងបានលុងមានក្រុមហ៊ុនចំនួនពីរដែលទទួលម៉ៅគឺក្រុមហ៊ុនបានលុងនិងក្រុមហ៊ុនជុំមរកត ឌីវេឡុបមេន។

លោកថា ផ្លូវដែលកំពុងតែមមាញឹកនឹងការជួសជុលសាងសង់ពង្រីកថែមនិងដាក់ប្រព័ន្ធលូនាពេលនេះមាន ផ្លូវលេខ ៥០៣ មានទទឹង ៧ម៉ែត្រប្រវែង ៩៣០ ម៉ែត្រស្ថិតនៅក្នុងសង្កាត់ឡាបានសៀកនិងផ្លូវលេខ ៤៦ មានទទឹង ១០ម៉ែត្រ ប្រវែង ៧២៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកន្សែងហើយផ្លូវទាំងពីរនេះទទួលសាងសង់ដល់ក្រុមហ៊ុន បានលុង។
ដោយឡែកផ្លូវដែលទទួលម៉ៅការដាក់ប្រព័ន្ធលូនិងក្រាលការ៉ូឡាអមសងខាងផ្លូវគឺជាការទទួលសាងសង់ដោយក្រុមហ៊ុនជុំមរកតឌីវេឡុបមេនដែលមាន ផ្លូវលេខ ៤៦ ផ្លូវលេខ ៧៨និងផ្លូលេខ ៥១។
លោកបានបញ្ជាក់បន្ថែមថា ផ្លូវទាំង ៣ ខ្សែដែលក្រុមហ៊ុនជុំមរកតឌីវេឡុបមេនកំពុងមមាញឹកនាពេលនេះគឺសុទ្ធតែដាក់លូផ្លូវនិងក្រាលការ៉ូឡាដូចៗគ្នា ហើយចំពោះផ្លូវដែលកំពុងសាងសង់នេះក៏ស្ថិតនៅក្នុងគម្រោងសាងសង់ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ផងដែរ៕
អត្ថបទ៖ អ៊ុច សាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


