Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Luenthai Holdings Ltd. ទទួលបាន​ឈ្មោះ​អគារ​បៃតង (Green Building)​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​

បានផុស

នៅ

​រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន Luenthai Holdings Ltd. ដែលមាន​ឈ្មោះ អិ​កស៍​អូ ថិ​ច អ៊ិន​ដាស​ស្ទៀល ឯ​.​ក​. ជា​ប្រភេទ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ទីក្រុង​ភ្នំពេញ និង​ជា​អគារ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស កម្ពុជា​ដែល​បានទទួល​ស្គាល់​ជា​ប្រភេទ Gold Certified ស្ថិតនៅក្រោម LEED V4 Building and Construction (BD+C) ជា​ប្រព័ន្ធ​វាយតម្លៃ​សំណង់​អគារ​ថ្មី ដោយ​ក្រុមប្រឹក្សា​សហរដ្ឋ​អា​មេ​រិក US Green Building Council​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារ​នេះ​មាន​ទំហំ​លាតសន្ធឹង​រហូតដល់​ទៅ​25,000​ម៉ែត្រក្រឡា ដែល​អាច​ឲ្យ​កម្មករនិយោជិត​ធ្វើការ​បំពេញការងារ​បា​ន​រហូតដល់​ទៅ​10,000 នាក់ សម្រាប់​ដំណើរ​ការផលិត​កម្មស​ម្លៀ​ក​បំពាក់​ដែលមាន​ម៉ាក​ល្បីល្បាញ​ជា​លក្ខណៈ​អន្តរជាតិ​។ អគារ​មាន​លក្ខណៈ​ជា​សិល្បៈ​នៃ​ដំណើរការ​ផលិតកម្ម ឧស្សាហកម្ម​បែប​ឌីជីថល​ឈានមុខ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​កម្រិត​ខ្ពស់ បរិបទ​នៃ​ការបំពេញ​ការងារ​មាន​លក្ខណៈ​ល្អឥតខ្ចោះ ទាំងអស់នេះ​ស្ថិតក្នុង​បរិបទ​ចំណាត់ថ្នាក់​ពិភពលោក​។​

LEED មកពី​ពាក្យ​ថា ភាពជា​អ្នកដឹកនាំ​លើ​កា​រចនា​ការគ្រប់គ្រង​ថាមពល និង​បរិស្ថាន ដែលជា​វិញ្ញាបនបត្រ​បញ្ជាក់​លក្ខណៈ​អគារ​បៃតង​ដ៏​វិសេសវិសាល​នៅក្នុង​ពិភពលោក​នា​សម័យកាល​បច្ចុប្បន្ន​។ វិញ្ញាបនបត្រ LEED​បញ្ជាក់​លក្ខណៈ​អគារ​បៃតង​នេះ មាន​4​កម្រិត រួមមាន​៖ Certified, Silver, Gold និង Platinum ដែលមាន​លក្ខន្តិក​:​វាយតម្លៃ​V4 LEED ដ៏​តឹងរ៉ឹង​បំផុត​។ ការទទួលបាន​វិញ្ញាបនបត្រ LEED Gold ជា​សញ្ញា​បង្ហាញថា ​ក្រុមហ៊ុន Luenthai Holdings Ltd និង ក្រុមហ៊ុន អិ​កស៍​អូ ថិ​ច អ៊ិន​ដាស​ស្ទ្រៀ​ល ឯ​.​ក​. មានការ​តាំងចិត្ត​ខ្ពស់​ឈានទៅរក​និរន្តរភាព​។​

​ក្រុមហ៊ុន អិ​កស៍​អូ ថិ​ច អ៊ិន​ដាស​ស្ទ្រៀ​ល ឯ​.​ក​. អាច​សម្រេចបាន​នូវ​ការប្រព្រឹត្ត​ទៅជា​គំរូ​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ថាមពល​ជាមួយនឹង​ការដំឡើង​ប្រព័ន្ធ​ចំហាយ​ត្រជាក់​ផ្ទាល់ អំពូល​ភ្លើង​LED និង​ការដំឡើង​ប្រព័ន្ធ​សូ​ឡា​ដើម្បី​សន្សំ​បាន​10%​ពី​ការប្រើប្រាស់​ថាមពល​សម្រាប់​ផលិតកម្ម​។ ការ​រចនា​តាម​ស្ថាបត្យកម្ម​ ត្រូវបាន​គិតគូរ​យ៉ាង​ហ្មត់ចត់​ដើម្បី​ប្រាស់​ប្រាស់​ពន្លឺ​ថ្ងៃ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដើម្បី​កាត់បន្ថយ​ការប្រើ​ពន្លឺ​អំពូល និង​បង្កើន​ការមើលឃើញ​ប្រកបដោយ​ផាសុកភាព​។ ការប្រើប្រាស់​ថាមពល និង​ទឹក គឺ​ត្រូវបាន​បំពាក់ sub meter ទូទាំង​អគារ​ទាំងមូល​ដើម្បី​ធានា​ឲ្យ​បាន​ថា​ភាពមិនប្រក្រតី​នឹង​ត្រូវបាន​សម្គាល់ និង​ដោះស្រាយ​ភ្លាមៗ​។ គំនិត​ផ្ដួចផ្ដើម​ទាំងនេះ​នឹង​កាត់បន្ថយ​ឧស្ម័ន​កាបូ​និ​ច ​ដែល​កើតមាន​រហូតដល់​ទៅ​1,151​តោន​ជា​រៀងរាល់ឆ្នាំ​។ បន្ថែម​ទៅលើ​ការកាត់បន្ថយ​ឧស្ម័ន​កាបូ​និ​ច វា​ផ្តោត​ខ្លាំង​ទៅលើ​ការបង្កើត​បរិយាកាស​កា​រងារ​ប្រកបដោយ​ផាសុកភាព​សម្រាប់​កម្មក​រ​និយោជិត​។ VOC​មាន​កម្រិត​ទាប​/​សម្ភារៈ និង​សារ​ធាតុគីមី​សាយភាយ​តិច​តូច ដែល​ផ្តើមឡើង​ពី​គ្រឿងសង្ហារិម ថ្នាំលាប និង កម្រាល​ឥដ្ឋ​ត្រូវបាន​ជ្រើសរើស​យ៉ាង​សម្អិតសម្អាង​ ដើម្បី​លុបបំបាត់​ហានិភ័យ​ដែល​អាច​កើតមានឡើង​ចំពោះ​អ្នក​បំពេញការងារ ស្រប​ពេលដែល​ប្រព័ន្ធ​ស្រូប​បញ្ចូល​ខ្យល់​បរិសុទ្ធ​ត្រូវបាន​បំពាក់​ដើម្បី​បង្កើន​គុណភាព​ខ្យល់​ក្នុង​បន្ទប់​។​

​លក្ខណៈ​វិសេស​ដោយឡែក​មួយ​របស់​រោង​ចក្រ​ផលិត​សម្លៀកបំពាក់​នេះ​គឺ ទីលាន​បាល់ទាត់​ដែលមាន​ទំហំ​សមស្រប​ស្ថិតនៅ​ជាន់​ខាងលើ​ដំបូល​អគារ ដែលជា​គំនិត​ផ្ទាល់​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ដែល​ស្រលាញ់​វិស័យ​កីឡា​និង​មានការ​ប្រកួត​លេង​យ៉ាង​ទៀងទាត់ (​មុន​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-19)​ជាមួយ​កម្មករនិយោជិត​។ ពួកគាត់​មានកម្ម​វិធី​កីឡា​ផ្ទាល់ខ្លួន​ផងដែរ និង​ក្លឹប​ដែលមាន​ឈ្នោះ​ថា XO United FC បង្កើតឡើង​ដើម្បី​បង្វែរ​ក្មេងៗ​ទាន់​ខ្យល់​ឲ្យ​ឆ្ពោះទៅរក​វិស័យ​កីឡា ដែលមាន​ចក្ខុវិស័យ “​ផ្លាស់ប្តូរ​យុវជន​កម្ពុជា ទៅរក​គោលដៅ​មួយ នាពេល​មួយ​”​។​

​គម្រោង​នេះ ​ត្រូវបាន​គ្រប់គ្រង​ដើម្បី​សម្រេច​បា​នូវ​ការប្រព្រឹត្តទៅ​ដ៏​វិសេសវិសាល​ស្របតាម​ វិញ្ញាបនបត្រ​LEED​ដោយសារ ការ​រចនា​ធ្វើឡើង​បន្ត​ពី​ដំណាក់កាល​ដំបូង​នៃ​ដំណើរការ​រចនា​អគារ​។ រួមបញ្ចូល​គ្នា​ជា មួយក្រុម​ការងារ​គម្រោង​ពី Luenthai Holdings Ltd/XO Tex Ltd. ក្រុមហ៊ុន​ម៉ៅការ​សំណង់ Vision Builders Ltd. និង​ក្រុមហ៊ុន ប្រឹក្សា​យោបល់ Blue Snow Energy ដែល​សហការ​យ៉ាង​ជិតស្និទ្ធ​តាំងពី​គម្រោង​ដើមដំបូង ដើម្បី​កំណត់​គោលដៅ​និរន្តរភាព និង​បង្កើត​ផែនការ​ច្បាស់លាស់​ដើម្បី​សម្រេច​វា​ទៅបាន​។​

​បន្ថែម​ពី​វិញ្ញាបនបត្រ LEED v4 GOLD អគារ​មួយ​នេះ​ជា​គម្រោង​សាកល្បង​ផង​ដែល​សម្រាប់​វិញ្ញាបនបត្រ​ថ្មី​អគារ​បៃតង​(Green Building) ដែល​បង្កើតឡើង​តាមរយៈ​ក្រុមប្រឹក្សា​កម្ពុជា Cambodian Green Building Council (CamGBC) ដែល​គេ​រំពឹងថា​នឹង​ទទួលបាន​ចំណាត់ថ្នាក់​មាស​(Gold rating)​ផងដែរ​។​

*​ផ្អែក​តាម 0.55 តោន​CO2e/MWH សម្រាប់​ឆ្នាំ 2021

Luen Thai Email Disclaimer: http://www.luenthai.com/disclaimer/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​ប្រមូល​ធាតុ​ចូល​ពី​អង្គការ​អន្តរជាតិ ដើម្បី​រៀបចំ​ទារកដ្ឋាន​សហគម​ន៍ស​ម្រា​ប់​កម្មករ​ឱ្យមាន​ស្តង់ដារ​អន្តរជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​រាជធានី​បំពេញ​តួនាទី​-​ភារកិច្ច បាន​​យ៉ាង​ល្អ​ប្រសើរ​ ដើម្បី​ថែរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេ​ត ភ​ត្ត្រា​៖ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​កិច្ចការ​អាទិភាព​ចម្បង​ក្នុងចំណោម​បេសកកម្ម​សំខាន់ៗ​របស់​ក្រសួង​ព័ត៌មាន​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​សុខាភិបាល​​​ខេត្ត​ក្រចេះ​៖ មនុស្ស​​១៦​នាក់​​ធ្លាក់​ខ្លួន​​ដោយសារ បរិភោគ​នំ​បញ្ចុក​មិន​​មាន​អនាម័យ​

ព័ត៌មានជាតិ១០ ម៉ោង មុន

នគរបាល​កម្ពុជា សហការ​ជាមួយ​នគរបាល​កូរ៉េ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ មាន​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម