ព័ត៌មានជាតិ
កូរ៉េបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីមូលដ្ឋានកម្ពុជា
ភ្នំពេញ ៖ ការិយាល័យ កយកា-KOICAប្រចាំនៅកម្ពុជា នឹងផ្តល់ការបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ិនធឺរណែត ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីរដ្ឋាភិបាលកម្ពុជានៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ឆ្នាំ(២០២១-២០២៣)ស្តីពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់សាលាជាតិរដ្ឋបាលមូលដ្ឋាន(កម្ពុជា)ដែលនឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១។
គោលបំណងនៃកម្មវិធីនេះគឺ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈ ការចែករំលែកបទពិសោធន៍របស់ប្រទេសកូរ៉េ នៅក្នុងប្រព័ន្ធអភិវឌ្ឍន៍ធនធានមនុស្ស (HRD) និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRM)។
វគ្គបណ្ដុះបណ្ដាលឆ្នាំទី១ មានគោលបំណង ធ្វើឲ្យប្រសើរឡើង នូវការយល់ដឹងរបស់អ្នកចូលរួម អំពីសារៈសំខាន់នៃការបណ្តុះបណ្តាល មន្ត្រីរដ្ឋាភិបាល និងដើម្បីបង្កើតផែនការសកម្មភាពប្រកបដោយប្រសិទ្ធភាព ផ្អែកលើការវិភាគគោលនយោបាយ របស់ប្រទេសកម្ពុជា តាមរយៈករណីរបាយការណ៍។
វគ្គបណ្ដុះបណ្ដាលឆ្នាំទី២ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោលជាតិ សាលារដ្ឋបាលមូលដ្ឋាន(NASLA) រួមទាំងការរៀបចំនិងការអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្ត្របង្រៀនជាដើម និងដើម្បីបង្កើតផែនការសកម្មភាពផ្អែកលើការវិភាគស្ថានភាពបច្ចុប្បន្នរបស់សាលារដ្ឋបាលមូលដ្ឋាន(NASLA)ជាមួយករណីរបាយការណ៍។

វគ្គបណ្ដុះបណ្ដាលឆ្នាំទី៣ គឺផ្តល់យោបល់អំពីការអនុវត្តផែនការសកម្មភាពដោយពិនិត្យឡើងវិញនូវការបង្ហាញការបង្រៀន ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ប្រទេសកូរ៉េ អំពីការគ្រប់គ្រង និងប្រតិបត្ដិការនៃវិទ្យាស្ថានបណ្តុះបណ្តាលមន្ត្រីរដ្ឋាភិបាលនិងដើម្បីរៀបចំផែនការសកម្មភាពចុងក្រោយ ដោយផ្អែកលើវឌ្ឍនភាពនៃឆ្នាំទី១និងទី២។
កម្មវិធីនេះមានសិក្ខាកាមចូលរួមចំនួន២២នាក់ មកពីក្រសួងមហាផ្ទៃ រួមមាន នាយកដ្ឋានបណ្តុះបណ្តាល នាយកដ្ឋានបុគ្គលិកនិង រដ្ឋបាលថ្នាក់ក្រោមជាតិ មកពីខេត្តរតនគីរី ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ក្នុងចំណោមសិក្ខាកាមទាំង២២នាក់ មានសិក្ខាកាមចំនួន៦នាក់ ដែលជាអភិបាលរងខេត្ត មកពីខេត្តរតនគីរី ពោធិ៍សាត់ កំពង់ចាម បន្ទាយមានជ័យ កោះកុង និង កំពង់ធំ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


