ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺបន្តរឹតបន្តឹងការជួបជុំផឹកស៊ី និងដាក់បម្រាមគោចរពេលយប់មួយសប្តាហ៍ទៀត
រដ្ឋបាលខេត្តកំពង់ស្ពឺបន្តហាមការជួបជុំផឹកស៊ី និងដាក់បម្រាមគោចរពេលយប់មួយសប្តាហ៍ទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៧ ខែមិថុនា ថាការដាក់វិធានការរដ្ឋបាលជាបណ្ដោះអាសន្នរយៈពេលមួយសប្តាហ៍ជាបន្តទៀតនេះ គឺចាប់អនុវត្តចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

លោកអភិបាលខេត្តបានឱ្យដឹងទៀតថា នៅក្នុងការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នរយៈពេលមួយសប្តាហ៍នេះ ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ដែលបើកទទួលអតិថិជនចូលទទួលទានអាហារភេសជ្ជៈ នៅចន្លោះម៉ោង២០យប់ ដល់ម៉ោង៣ទៀបភ្លឺ។ ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។
លោកអភិបាលខេត្តបានបន្តទៀតថា ភោជនីយដ្ឋានអាហារដ្ឋានតូបអាហារដែលបើកទទួលទានអាហារ មិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត ហើយគ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត និងហាងលក់ភេសជ្ជៈ ត្រូវផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទផ្អាក។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តបានបន្ថែមថា ផ្អាកការជួបជុំជាលក្ខណៈគ្រួសារដែលមានការទទួលគ្រឿងស្រវឹង និងរាល់ការធ្វើសកម្មភាពកីឡាដែលមានលក្ខណៈជួបជុំ ឬការប្រមូលផ្ដុំមនុស្សលើសពី២នាក់។ ប៉ុន្តែត្រូវបានលើកលែងតែចំពោះករណីការជួបជុំលក្ខណៈគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់តែមួយ ។
ការរៀបចំពិធីបុណ្យសពគោរពតាមវិធានការសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ។ ការជួបជុំរបស់បុគ្គលិកសុខាភិបាលបំពេញការងារក្នុងការថែរក្សាសង្គ្រោះផ្សេងៗ ។
ការជួបជុំរបស់អាជ្ញាធរសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
លោកអភិបាលខេត្តបានព្រមានថា បុគ្គលឬនីតិបុគ្គលទាំងឡាយណា ដែលមិនចូលរួមអនុម័តតាមរដ្ឋបាលខេត្តនឹងអនុវត្តវិធានកាទៅតាមផ្លូវច្បាប់ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតព្រមទាំងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


