ព័ត៌មានជាតិ
កម្លាំងចម្រុះរបស់សាលាខណ្ឌច្បារអំពៅចុះផ្សព្វផ្សាយឲ្យរុះរើផ្ទះបណ្តែតទឹកចេញ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ខែមិថុនានេះលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចម្រុះចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញស្តីពីវិធានការរុះរើនិងចល័តចេញបែរត្រីនិងផ្ទះបណ្តែតទឹកចេញពីទឹកដីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំពោះការធ្វើដំណើរចេញទៅផ្សព្វផ្សាយគឺតាមរយៈអូរប័រជាច្រើនគ្រឿងដែលចាប់ផ្តើមពីទន្លេបាសាក់ក្នុងភូមិសាស្ត្រសង្កាត់ព្រែកថ្មី សង្កាត់ព្រែកប្រា សង្កាត់ច្បារអំពៅទី២ សង្កាត់និរោធ សង្កាត់ព្រែកឯង សង្កាត់វាលស្បូវនិងសង្កាត់ក្បាលកោះរហូតដល់ព្រំប្រទល់ស្រុកកៀនស្វាយខេត្តកណ្តាល។

យោងតាមប្រភពពីលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅដែលបានធ្វើដំណើរតាមអូរប័រចុះតាមទៅផ្សព្វផ្សាយនារសៀលថ្ងៃទី៩ ខែមិថុនានេះថា មកដល់ថ្ងៃនេះគឺផ្ទះបណ្តែតទឹកមួយចំនួនកំពុងរុះរើជាបណ្តើៗហើយ។ ហើយតាមកាលកំណត់គឺបញ្ចប់ត្រឹមថ្ងៃទី១០ខែមិថុនានេះ។ចំពោះអ្នកដែលមិនទាន់រុះរើគឺសាលារាជធានីភ្នំពេញនិងមានវិធានការណ៍បន្ត។

លោកណុប ផា បានបញ្ជាក់ទៀតថា អាជ្ញាធរកំពុងរង់ចាំមើលដល់ថ្ងៃស្អែកបន្តទៀតថា និងមានរុះរើបានប៉ុន្មានហើយនៅសល់ប៉ុន្មាន៕
ដោយ ៖ នរា









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


