ព័ត៌មានជាតិ
លោក នួនផារ័ត្ន ៖ កម្មករកម្មការីមួយចំនួនប្រើពាក្យមិនសមរម្យមិនអាចទទួលយកបាន
ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតាមរយៈបណ្ដាញសង្គមសរសេរថា កម្មករកម្មការី ភាគច្រើនបានសហការល្អតែមានមួយចំនួនតូចដែលមិនបានផ្តល់នូវកិច្ចសហការល្អជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តទេ រួមទាំងប្រើសំដីមិនសមរម្យមកលើក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។

លោកបានបន្តថា ក្នុងនាមអាជ្ញាធរយើងចាត់ទុកកាយវិការដែលមិនសមរម្យទាំងនេះ ជាទង្វើដែលមិនអាចទទួលយកបានឡើយ ដោយហេតុថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺជាកងទ័ពស្ម័គ្រចិត្តរួមចំណែកប្រថុយនឹងគ្រោះថ្នាក់ នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលការស្ម័គ្រចិត្តនេះ គឺជាកាយវិការគួរឲ្យគោរពស្រលាញ់ និងស្ញប់ស្ញែង ។

ដូច្នេះ សូមបងប្អូនកម្មករ-កម្មការិនីទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ សូមរួបរួមគ្នា សាមគ្គីគ្នា សហការជាមួយអាជ្ញាធរយើងខ្ញុំទាំងអស់គ្នា ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាគ្រោះថ្នាក់ដ៏កាចសាហាវមួយនេះ៕
កែសម្រួលដោយ ៖ នាគព័ន្ធ












-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៩ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១២ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស