Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​បំពេញ បេសកកម្ម​នៅ​ខេត្តព្រៃវែង​

បានផុស

នៅ

​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៩​កើត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមិថុនា ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ដំណើរ​ជាមួយ​ដោយ​ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម​អភិបាលរង​ខេត្ត ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គ​នាយ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ត្រី​ជំនាញ​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ខេត្តព្រៃវែង ដើម្បី​ពិនិត្យ​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​ប្រព័ន្ធ​ស្រោចស្រព​បន្លែ និង​ផលិត​កម្ម​ពូជ​ដំឡូង​មី​។

កម្មវិធី​សម្រាប់​ថ្ងៃនេះ​មាន​ដូច​ខាងក្រោម​៖

​ចុះ​ពិនិត្យ​ប្រព័ន្ធ​ស្រោចស្រព​របស់​សហគមន៍​បន្លែ​សុវត្ថិភាព និង​សរីរាង្គ​ទួល​ត្រពាំង​ស្រស់បំព្រង​នៅ​ភូមិ​ត្រពាំង​ក្រសែ​កើត ឃុំ​គោគ​គង់​លិច ស្រុក​កញ្ជៀត ខេត្តព្រៃវែង​។ បច្ចុប្បន្ន​សហគមន៍​មាន​ផ្ទៃដី​ដាំ​បន្លែ​សរុប ៥​ហ​ត (​បន្លែ​ស្ពៃ​គ្រប់​ប្រភេទ សាលាដ ត្រប់ ម្ទេស ត្រសក់ ពោត​បារាំង​)​។​ល​។ ហើយ​កំពុង​រៀបចំ​ពង្រីក​ផ្ទៃដី​បន្លែ​ម ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ប្រព័ន្ធ​ស្រោចស្រព​នេះ បងប្អូន​ប្រជា​សហគមន៍​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម ដែល​មាន​នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម​ជា​សេនាធិការ មក​ជួយ​ដំឡើង​ប្រព័ន្ធ​ស្រោចស្រព បង្ក​លក្ខណ​ងាយស្រួល​ដល់​ការ​ដាំដុះ​បន្លែ បង្កើន​រដូវ​ដាំ​ដុះ​ពេញ​មួយឆ្នាំ​។

ពិនិត្យ​ឃើញ​ដំណាំ​បន្លែ​កំពុង​រីក​លូតលាស់ ទទួល​បាន​ផល ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ប្រជា​សហគមន៍​ទាំង៦៥​គ្រួសារ ប្រកាន់ យក​របរ​ដាំ​បន្លែ ជាការ​ងារ​ស្នូល​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ ដោយ​ចាប់ផ្តើម​ពី​ប្រើ​កំលាំង​រែក​ទឹក​ស្រោច​បន្លែ ប៉ុន្តែ​បច្ចុប្បន្ន​សមាជិក​ដាំ​បន្លែ​ដោយ​ប្រើ​ប្រព័ន្ធ​សាច ទុយោ​ស្រោច និង​ដំណក់​ស្រោច​បន្លែ​ជំនួស​វិញ​។

បច្ចេកទេស​ស្រោចស្រព​ដំណាំ​បន្លែ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ក្រសួង​ទាមទារ​ចង់បាន មិនតែប៉ុណ្ណោះ​ក៏​គាំទ្រ ជំរុញ និង​លើកទឹកចិត្ត​ដល់​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សហគមន៍​បន្លែ​សុវត្ថិភាព និង​សរីរាង្គ ចូលរួម​ទាំងអស់គ្នា ដើម្បី​ធ្វើ​បដិវត្ត​ផលិតកម្ម​បន្លែ​កម្ពុជា​ឲ្យ​មាន​លក្ខណ​ទំនើប ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់​សម័យ បរិ​យា​ប័ន្ន និង​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ទីផ្សារ​គឺ​និរន្តរភាព​បរិមាណ​ផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និង​តម្លៃ​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ចូលរួម​លែង​កូន​ត្រី​ក្រាញ់ និង​ត្រី​ឆ្ពិន​ចំនួន ៨ ០០០ ក្បាល​ចូលក្នុង​ស្រះ​សហគមន៍​ផងដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​លើ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​គម្រោង​សម្រេច​ទទួលបាន​លទ្ធផល​ដ៏​ល្អប្រសើរ និង​បាន​ណែនាំ​ឲ្យ​នាយកដ្ឋាន​ពង្រីក​សកម្ម​ភាព​គម្រោង​ឲ្យ​បាន​ដល់​គ្រប់​សហគមន៍ ឬ​បណ្តុំ​ផលិត​បន្លែ​នៅ​ទូទាំងប្រទេស​។ ព្រម​ជា​មួយ​គ្នា​នេះ ឯកឧត្តម​បាន​ណែនាំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ខេត្ត​ចុះជួយ​ការងារ​បច្ចេកទេស​បន្ថែ​ម ដើម្បី​រក្សាបាន​នូវ​គុណភាព​ផលិតផល ប្រសិទ្ធភាព​ផលិតកម្ម និង​សេដ្ឋកិច្ច​ឈានទៅ​សម្រេច​និរន្តរភាព​នៃ​ការ​ផ្គង់​ផ្គង និង​តម្លៃ​។

តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម​ឲ្យ​ដឹង​ថា ដោយ​ទទួលបាន​ការណែនាំ​ពី ឯកឧត្តម​រដ្ឋមន្ត្រី​ក្រុមការងារ​បច្ចេកទេស​បាន​ចុះ​មក​អនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​ស្រោចស្រព​សាច​ស្វាយ​ប្រវត្តិ​ជូន​សហគមន៍ នៅក្នុង​ឆ្នាំ​២០២០ ដោយ​ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​អស់​ចំនួន​ជាង ២០០ ០០០​ដុល្លារ​។ ដើមឆ្នាំ​២០២១ នេះ​គម្រោង​សម្រេចបាន​លទ្ធផល​ដូចខាងក្រោម​៖

– ត​បណ្តាញអគ្គីសនី​ចូលក្នុង​ទីតាំង​ដាំ​បន្លែ​របស់​សហគមន៍​

– តម្លើង​ស្ថានីយ៍​បណ្តែត​ក្នុង​ស្រះ​សហគមន៍ និង​បំពាក់​ម៉ូ​ទ័​រ​បូមទឹក ៥៦​ម​³/​ម៉ោង ចំនួន ២​ម៉ូ​ទ័​រ​

– តម្លើង​អាង​ស្តុក​ទឹក​បេតុង​ចំណុះ​៣០​ម៉ែត្រគូប និង​បំពាក់​ម៉ូ​ទ័​រ​សម្ពាធ ៤២​ម​³/​ម៉ោង ចំនួន ២​ម៉ូ​ទ័​រ​

– ជីក​ស្រះ​ទំហំ ៦០​ម x ២២០​ម x ៥​ម​

– តម្លើង​ទុយោ​មេ PE មុខកាត់ ១១០​ម​ម ប្រវែង ៩១០​ម​

– តម្លើង​រេ​ហ្គែ​រ និង​វ៉ាន​សម្រាប់​បើក​បិទ​លាង​កករ​ដី​ចំនួន ៤​កន្លែង​

– បំពាក់​កុង​ទ័​រ​ទឹក​លេខ​៤០ វ៉ាន​បិទ​បើក តេ និង​ទុយោ ចំនួន ៦២​ឈុត៕

ដោយ ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម