ព័ត៌មានជាតិ
សោភ័ណភាពនៅបរិវេណមុខព្រះលានជល់ដំរីចាប់ផ្តើមប្លែកភ្នែកបណ្ដើរៗ
បច្ចុប្បន្នបរិវេណមុខព្រះលានជល់ដំរី កំពុងចាប់ផ្តើមប្រែមុខមាត់ថ្មី បន្ទាប់ពីអាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំក្រាលថ្មបាយក្រៀមសម្រាប់ផ្លូវថ្មើរជើង សួនស្មៅ ដាំដើមឈើ។
ការកែលម្អនេះ គឺឱ្យស្របទៅលំនាំប្រាសាទបុរាណដើម្បីលើកតម្លៃវប្បធម៌ ធ្វើយ៉ាងណាឱ្យខាងមុខព្រះលានជល់ដំរីនេះមានទេសភាពល្អ និងសោភ័ណភាពបៃតងទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិទៅទស្សនាក្រោយបញ្ចប់ជំងឺកូវីដ-១៩នាពេលខាងមុខ។

លោកឡុងកុសល អ្នកនាំពាក្សអាជ្ញាធរអប្សរា បានបញ្ចាក់ឲ្យដឹងថាការរៀបចំ លែងឱ្យមានចរាចរណ៍យានយន្តលើគន្លងផ្លូវចាស់ ដោយជំនួសផ្លូវវាងថ្មីនេះ បានរួមចំណែកសំខាន់ក្នុងការបញ្ជៀសកុំឱ្យប៉ះពាល់ដល់ប្រាសាទបុរាណ ដោយសារតែភាពរំញ័រនៃគ្រឿងយន្ដ ហេតុដូច្នេះទើបអាជ្ញាធរជាតិអប្សរា កែលម្អឡើងវិញ ដោយធ្វើផ្លូវថ្មើរជើងសម្រាប់ដើរទស្សនាប្រាសាទ និងដើម្បីលើកតម្កើង ថែរក្សា អភិរក្សវប្បធម៌ជាតិ។

លោកអ្នកអាចឃើញនូវទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកទស្សនាក្រុងអង្គរធំ ក្រោយពីទីតាំងនេះមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា៕

អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


